ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ ៖ សម្តេច​តេ​ជោ នឹង​មាន​យុទ្ធ​សាស្ត្រ​​កៀរគរ​ចិន​សម្រាប់​បំពេញ​ទីផ្សារ​មួយ​ចំនួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​ស្ថានការណ៍​សង្គម និង​នយោបាយ​មួយ​រូប​នៅ​ក្នុង​ស ហ​អា​មេ​រិ​កបាន​អះអាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​យុទ្ធសាស្ត្រ​កៀរគរ​ចិន ដើម្បី​ជួយ​បំពេញ​ទីផ្សារ​មួយ​ចំនួន​ដែល​សហ​ភាព​​អឺរ៉ុប​បាន​កំពុង​ធ្វើ​មក​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​ស្ថានការណ៍​សង្គម និង​នយោបាយ​មួយ​រូប​នៅ​ក្នុង​ស ហ​អា​មេ​រិ​កបាន​អះអាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​យុទ្ធសាស្ត្រ​កៀរគរ​ចិន ដើម្បី​ជួយ​បំពេញ​ទីផ្សារ​មួយ​ចំនួន​ដែល​សហ​ភាព​​អឺរ៉ុប​បាន​កំពុង​ធ្វើ​មក​លើ​កម្ពុជា ។ ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ​ស្រប​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​រយៈពេល​៤ ថ្ងៃ​។

ទាក់ទង​នឹង​សំណួរ​មួយ​ចំនួន​របស់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម ពាក់ព័ន្ធ​នឹង​សហភាព​អឺរ៉ុប​ដាក់​លើ​ការ​នាំ​ចូល​ពន្ធ​អង្ករ​របស់​កម្ពុជា និង​ដក អនុគ្រោះ​ពន្ធ​ចូល​ចំនួន​ទៀត លោក សុខ សុគន្ធ (​ជែ​ម សុខ​) អ្នកវិភាគ​ស្ថានការណ៍​សង្គម និង​នយោបាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មក​រា​នេះ​ថា «​ទិដ្ឋភាព​កម្ពុជា​អាច​ឆ្លង​ផុត និង​ទប់ទល់​ការ​លំបាក​នេះ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​បាន​គិត​ទុក​លើ​រឿង​នេះ​។ លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ឥឡូវ​នេះឯង​។ ចំណុច​ជា​នយោបាយ​សេដ្ឋកិច្ច​បាន​ត្រូវ​ថ្នាក់ដឹកនាំ​លោក​មាន​ជា​កម្មវត្ថុ​»​។

លោក​បញ្ជាក់​បន្ថែម​ថា យុទ្ធសាស្ដ្រ «​រនាប​បាក់ យក​រនាប​ជួស​» ចិន​នឹង​បំពេញ​ទីផ្សារ​មួយ​ចំនួន ហើយ​រាជការ​នឹង​បំពេញ​មួយ​ចំនួន​នៅ​កម្ពុជា​។ តាម​ការ​ប្រមើល​មើល​ពី​ចម្ងាយ និង​ការ​សង្កេត​របស់​ខ្ញុំបាទ​…..។ ឃើញ​ថា ទស្សនៈកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឥឡូវនេះ ជា​ដំណើរ​សំខាន់​បំផុត​មួយ​។ សកម្មភាព​នេះ​បង្ហាញ​ថា កម្ពុជា​មាន «​គំនិត និង​ស្មារតី​» ដែល​មិន​ព្រងើយកន្ដើយ​លើ​សភាពការណ៍​ប្រទេស​។ ត្រង់នេះ​នឹង​ចេញ​ជា​លទ្ធផល ដែល​លទ្ធផល​នោះ​នឹង​ក្លាយជា​ដំណោះ​ស្រាយ​​លើ​វិស័យ​មួយ​ចំនួន​។ ផ្ទុយ​ពី​ការ​យឺតយ៉ាវ ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​សកម្មភាព​ស្វាហាប់​ឆ្លើយ​តប​ឲ្យ​បាន​មុន​សភាពការណ៍​មក​ដល់​»​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកវិភាគ​ក៏​បាន​អះអាង​ថា ចំពោះ​សកម្មភាព​របស់​លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​និង​កំពុង​តែ​យល់​ដឹង​អំពី​ភាព​ខុស​គ្នា​រវាង «​អ្នកនយោបាយ​ដែល​យកចិត្តទុកដាក់​នឹង​ប្រជាជន​» និង «​អ្នកនយោបាយ​ដែល​អំពល់ទុក្ខ​ប្រជាជន​»​។ លោក​ថា «​ទស្សនៈ​របស់​ខ្ញុំបាទ​លើ​រឿង EU យកពន្ធ​លើ​អង្ករ​កម្ពុជា គឺជា​រឿង​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង ។ វិជ្ជមាន​គឺ​កម្ពុជា​នឹង​ប្រឹងប្រែង​ស្វែង​រក​ទីផ្សារ​លក់​អង្ករ​ខ្លាំងក្លា​ជាង​មុន​។ អវិជ្ជមាន​គឺ​កម្ពុជា​លំបាក​ជាមួយ​ទីផ្សារ EU ។ ភាព​វិជ្ជមាន​វា​ច្រើន​ជាង​អវិជ្ជមាន នេះ​បើ​គិត​តាម​ន័យ capitalism ។ ព្រោះថា ទីណា​មានការ​លំបាក ទីនោះ​មានការ​ខិតខំ​។ កម្ពុជា​មិន​ខ្វះ​ទីផ្សារ​លក់​អង្ករ​ទេ ឲ្យ​តែ​រាជការ និង​គណៈ​ពាណិជ្ជកម្ម​ពួតដៃគ្នា​ប្រឹងប្រែង​។ ដូច្នេះ​ជា​មេរៀន​ល្អ​ទៅ​វិញ​ទេ​។ ខ្ញុំបាទ​មិន​មើលឃើញ​បញ្ហា​អ្វី​ធំដុំ​ទេ​» ។

លោក​បន្ថែម​ថា ប្រជាជន​លោក​បាន​រឹតតែ​ភ្លឺ​ឡើង​ៗ​រៀងរាល់ថ្ងៃ​ថា បញ្ហា​អំពល់ទុក្ខ លោក​បណ្ដាល​មក​ពី​នរណា និង​ពី​អ្វី​។ ប្រជាជន​លោក​ក៏​បាន​ភ្លឺស្វាង​ថា អ្នក​ប្រឹងប្រែង​ធ្វើ​លំបាក​យ៉ាងណា ហើយ​អ្នក​ប្រឹង​ស្រែក​​បន្ទោស និង​ហែកហួ បាន​ប្រឹង​ធ្វើ​ឬទេ? លោក​សង្កត់ធ្ងន់​ថា​ចំណុច​នេះ​គឺជា «​គន្លឹះ​» នៃ​រដ្ឋ​សាស្ដ្រ​សំខាន់​ដែល​ត្រូវ​វែកញែក​មិន​ឈប់​ក្នុង​សមរភូមិ​នយោបាយ​ជាតិ​នៅ​គ្រប់​ប្រទេស រួម​ទាំង​កម្ពុជា​។

គួរ​រំលឹក​ថា តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប (EU) កាលពី​ថ្ងៃ​១៦ មក​រា បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ទៅ​កាន់​សហភាព​អឺរ៉ុប នឹង​គិត​ពន្ធ ព្រោះ​ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​អ្នក​ផលិត​អឺរ៉ុប​។ ការ​សម្រេច​​គិត​ពន្ធ​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់ រដ្ឋាភិបាល​អ៊ី​តា​លី ដែល​គាំទ្រ​ដោយ​បណ្ដា​រដ្ឋ ជា​សមាជិក​កំពុង​ដាំ​ដុះ​ស្រូវ​នៅ​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​រួម​មាន​៖ អេ​ស្ប៉ា​ញ , បារាំង , ព័រ​ទុ​យ​ហ្គា​ល , ក្រិ​ក , ហុង​គ្រី , រូ​ម៉ា​នី និង​ប៊ុល​ហ្គា​រី ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម លោក សុខ សុ​ភ័ក្ត្រ បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​វិធានការ​ការពារ​ទីផ្សារ ដោយសារ​សហភាព​អឺរ៉ុប (EU) កាត់​ពន្ធ​លើ​ការ​នាំ​អង្ករ​នៅ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៨ ខែមករា​ថា ក្រោយ​ពី​សហគមន៍​អឺរ៉ុប (EU) ចាប់ផ្តើម​គិត​ពន្ធ​លើ​ការ នាំ​ចូល​អង្ករ​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ