គិត​បែប​ណា​នេះ​! បើ​គាត់​ស្នើ​សុំ​ចឹ​ង​ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​បែប​ណា​នេះ​! បើ​គាត់​ស្នើ​សុំ​ចឹ​ង​ហើយ

2 ឆ្នាំ មុន
  • Stung Treng

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​៣៩២​គ្រួសារ​ដែល​បាន និង​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ស្ថិត​នៅ ចំណុច​ដៃ​អូ​សេវ តំបន់​ប្រសព្វ​រវាង​ឃុំ​ស្តៅ និង​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​៣៩២​គ្រួសារ​ដែល​បាន និង​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ស្ថិត​នៅ ចំណុច​ដៃ​អូ​សេវ តំបន់​ប្រសព្វ​រវាង​ឃុំ​ស្តៅ និង​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ស្នើ​សុំ​ចេញ ប័ណ្ណ​កម្ម​សិទ្ធ​ដី ដើម្បី​ការ​រស់នៅ​ដោយ​ស្របច្បាប់ បើ​ទោះបីជា​អាជ្ញាធរ​បាន​ចុះ​ហាម​២​ដង​រួច​មក​ហើយ ។

Picture

ការ​ក្រាញននៀល​មិន​ព្រម​ចាក​ចេញពី​តំបន់​នេះ ក៏​ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​អះអាង​ពួក​គេ​មិន​មាន​ទីកន្លែង​ត្រូវ​ទៅ​ដោយ​ពួក​គ្មាន​ទីជម្រក​ណា​ត្រូវ​នៅ និង​គ្មាន​ដី​សម្រាប់​បង្កបង្កើន​ផល ។

Picture

លោក​ប៊ុត សុខ​ជា និង​លោក ស្រី ក​ញ្ច្រៀ​ច តំណាង​អោយ​ពលរដ្ឋ​ជិត​៤០០​គ្រួសារ សូម​អោយ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ជួយ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ពលរដ្ឋ​ស្របច្បាប់ ដូច​ពលរដ្ឋ​ដទៃ​ផង​ដែរ ។ ពាក់ព័ន្ធ និង​កាប់​ឆ្កា​ដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច អូរ​សេវ និង​ចំបក់ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ភ្លុក​និង​ឃុំ​ស្ដៅ ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣៩២​គ្រួសារ ត្រូវ​បាន​ក្រុម​កា​ងារ​ក្នុង​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​ណែនាំ និង​ហាមឃាត់​មិន​អនុញាតិ​អោយ​រស់នៅ​អាស្រ័យ​ផល​នៅ​តំបន់​នោះ​ឡើយ ។

Picture

លោកស្រី សុខ នឿ​ន ជា​ប្រជាពលរដ្ឋ​មក​ពី​ខេត្តក្រចេះ​បានអោយ​ដឹង​ថា ពី​ដើម​ឡើយ​គាត់​បាន​មក​ស៊ីឈ្នួល​ដាំបាយ​អោយ​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី ហើយ​មិន​ត្រឡប់​ទៅ​កាន់ ស្រុក​កំណើត​វិញ​ទេ ដោយ​មូលហេតុ​មាន​ជីវភាព​ខ្វះខាត គ្មាន​កន្លែង​អោយ​កូន​រស់នៅ​ទើប​មក​ចាប់ដី ដើម្បី​ធ្វើការ​ដាំ​ដុះ​បង្កបង្កើន​ផល និង​រស់នៅ​ជា​ចិ​ន្ត្រៃ​យ៍​តែ​ម្តង ។

Picture

តំណាង​ប្រជាពលរដ្ឋ លោក ប៊ុត សុខ​ជា បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ភាគច្រើន​ពួក​គាត់​មក​ស៊ីឈ្នួល​អារឈើ​អោយ​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ក្រោយមក​ពួក​គាត់​ពេញចិត្ត និង​ចង់​រស់នៅ​ទី​នេះ​ក៏​បាន​នាំ​គ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃ​រស់នៅ​អាស្រ័យ​ផល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

លោក​បន្ត​ថា កន្លង​មក​ខាង​អាជ្ញាធរ​ខេត្ត​ស្រុក​ក៏​បាន​ចុះ​មក​ណែនាំ និង​បានអោយ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ តែ​ពលរដ្ឋ​អស់​អស់​មិន​ព្រម​ចាកចេញ ហើយ​ក្រាញ់ននៀល សុខចិត្ត​រស់នៅ​ទី​នេះ​រហូត និង​សូម​អោយ​អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ផ្ដល់​កម្ម​សិទ្ធ​ដី ដើម្បី​រស់នៅ​ស្របច្បាប់​ដូច​ជា ប្រជាពលរដ្ឋ​ទូទៅ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្តស្ទឹងត្រែង​ទទួល​បន្ទុក​ទំនាស់​ដីធ្លី​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ ថា បញ្ហា​ការ​វិវាទ​ដីធ្លី​នេះ​កំពង់​តែ​មានការ​កើតឡើង​យ៉ាង​ក្ដៅ​គគុក​មិន​អាច​អនុញ្ញាត​អោយ​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ បុគ្គល​បាន​ឡើយ ។ លោក​បន្ដ​ថា ករណី​ប្រជាពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ចំណុច​ខាងលើ គឺ​លោក ដួង​ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​ជា​ប្រធាន​ក្រុមការងារ​ក្នុង​ការ​ដោះស្រាយ ។

លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ថា បញ្ហា​ប្រជាពលរដ្ឋ​ដែល​សំណូមពរ​ខាងលើ​លោក និង​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ នៅ​ពេល​ខាង​មុខ​នេះ ៕