ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​ចង.ក្រង​ក្រុម​កសិករ​ដាំ​បន្លែ​ផ្គត់ផ្គង់​លើ​ទីផ្សារ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​ជួយ​ដល់​អ្នក​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃ​ទី​១២ មក​រា…

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​ជួយ​ដល់​អ្នក​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃ​ទី​១២ មក​រា កន្លង​មក បាន​ចុះ​ទៅ​ជួប​កសិករ​ដាំ​ដុះ​ដោយ​ផ្ទាល់​ដើម្បី​សិក្សា​ឈ្វេង យល់​ពី​បញ្ហា​ប្រឈម​នានា​ដែល​កសិករ​កំពុង​ជួប​ប្រទះ ។

ក្នុង​ឱកាស​នោះ លោក យស់ ច​ន្ថា​ណា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន នៅ​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ គឺ​មាន​ពលរដ្ឋ​ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ​ចំនួន​៤០​កន្លែង និង​ជា​ឃុំ​ដែល​នាំមុខ​គេ​ក្នុង​ការ​ដាំ​ដំណាំ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ ។

លោក​បន្ដ​ថា ៖« ការ​ចុះ​មក​ពិនិត្យ ដោយ​ផ្ទាល់​នេះ​គឺ​ដើម្បី​សិក្សារ​ស្វែងរក​បញ្ហា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​ការ​ដាំ​បន្លែរ ដែល​កសិករ​កំពុង​ជួប​ប្រទះ ជា​ពិសេស​គឺ​រក​ដំណោះស្រាយ​ផ្នែក​ទីផ្សារ​ជូន​ពួក​គាត់ »​។

លោក​បាន​បន្ថែម​ថា ៖« ក្នុង​នោះ​តាម​ប្រសាសន៍​លោក​អភិបាលខេត្ត​បាន​បញ្ចា​ក់​ច្បាស់​កន្លង​មក គឺ​យើង​ឈាន​ទៅ​បង្កើត​ជា​ក្រុម​ក្នុង​ការ​ទទួលខុសត្រូវ​លើ​ការ​ផ្តល់​សេវា​ជាមួយ​កសិករ​ក្នុង​ពេល​ដែល​ពួក​គាត់​មាន​តម្រូវការ​ចាំបាច់ »​។

លោក​អនុប្រធាន​មន្ទីរបាន​បន្ថែម​ទៀត​ថា ជា​លទ្ធផលបន្ទាប់​ពី​ក្រុមការងារ​ចុះ​ចងក្រង​ក្រុម​កសិករ​នេះ យើង​បាន​លក់​ចេញ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន រួម​មាន​ប្រ​ភេ​បន្លែ​ដូច​ជា ស្ពៃក្រញាញ់ ,​ស្ពៃចង្កឹះ​, ននោង​, ត្រប់​, ត្រកួន និង​ផ្ទី​ជាដើម ហើយ​នៅ​ថ្ងៃ​ខាង​មុខ ក្រុមការងារ​នឹង​ពង្រីក​ការ​ដាំ​ដុះ​បន្លែ​ផ្សេង​ៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ