ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​! ពលរដ្ឋ​ភូមិ​រកា​៤៣០​នាក់​សុំ​ប្តឹង​ដក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចេញ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រកា ដែល​ស្ថិត​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ប្រមាណ​ជាង​៤០០​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​មន្ត្រី​សង្ឃ​ស្រុក និង​អាជ្ញាធរ​ស្រុក​ពារាំង​ទាមទារ​សុំ​ដក​ព្រះ​តេជគុណ នាង…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រកា ដែល​ស្ថិត​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ប្រមាណ​ជាង​៤០០​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​មន្ត្រី​សង្ឃ​ស្រុក និង​អាជ្ញាធរ​ស្រុក​ពារាំង​ទាមទារ​សុំ​ដក​ព្រះ​តេជគុណ នាង លាង ចេញពី​តំណែង​ជា​ចៅអធិការ​វត្ត និង​សុំ​ផ្លាស់​ប្តូរ​គណៈកម្មការ​អាចារ្យវត្ត​ទាំងអស់​ចេញ​ផង​ដែរ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត នាង លាង បាន​ឃុបឃិត​គ្នា​ជាមួយ​គណៈកម្មការ​វត្ត​ធ្វើ​រឿង​ជា​កំហុសឆ្គង​ចំនួន​២​ដែល​ធ្វើ​អោយ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត អស់ជំនឿ ហើយ​មិន​អាច​ទទួលយក​បាន​តទៅ​ទៀត ។ កំហុស​ទី​១- គឺ​ព្រះ​គ្រូ​ចៅអធិការ​បានអោយ​គេ​សង់​ចេតិយ​នៅ​ជាប់​សាលាឆាន់ ដោយ​ធ្វើ​បិទផ្លូវ​ដែល​អ្នកស្រុក​ធ្លាប់​ដើរ​ចេញចូល​រាល់ថ្ងៃ​តែ​ម្តង​ទើប​ពុទ្ធបរិស័ទ​ជំទាស់ ហើយ​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​រហូត​ដល់​មន្ត្រី​សង្ឃ និង​លោក​អភិបាលស្រុក​សម្រេច​អោយ​បញ្ឈប់​ការ​សាងសង់​វិញ ។

ក្រោយមក​ទៀត ស្រាប់តែ​ព្រះ​គ្រូ​ចៅអធិការ នាង លាង យក​ដី​ដែល​ពុទ្ធបរិស័ទ​រៃ​អង្គាស​លុយ​គ្នា​ទិញ​អស់​១០​លាន​រៀល ដើម្បី​ពង្រីក​វត្ត​អោយ​ធំ​យក​ទៅ​អោយ​គេ​ពុះ​ជ្រៀក​ជា​កង់​ៗ​ដាក់​បញ្ចុះសព​ទៅ​វិញ​ទើប​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក្តៅក្រហាយ ហើយ​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ជា​លើក​ទី​២ និង​ត្រូវ​បាន​លោក​អភិបាលស្រុក​កោះហៅ​មក​ធ្វើការ​ប្រជុំ​ដោះស្រាយ​នៅ​សាលាស្រុក​នៅ​ថ្ងៃ​ទី​១៦ មក​រានេះ ។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ទៅ​សុំ​ការ​បំភ្លឺ​ពី​ព្រះ​តេជគុណ នាង លាង ចៅអធិការ​វត្ត​រកា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា​ដែរ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​តេជគុណ​បដិសេធ​មិន​ធ្វើការ​ផ្តល់​បទ​សម្ភាសន​ទេ ដោយ​អោយ​សួរ​ទៅ​ខាង​គណៈកម្មការ​អាចារ្យវត្ត​វិញ ។

ចំណែក​ខាង​គណៈកម្មការ​អាចារ្យវត្ត​បានអោយ​ដឹង​ថា ព្រះ​គ្រូ​ចៅអធិការ និង​គណៈកម្មការ​វត្ត ពិតជា​បាន​អនុញ្ញាតិ​អោយ​គេ​សង់​ចេតិយ និង​ម៉ុង​ខ្មោច​ដូច​ការ​ចោទ​នោះ​មែន ប៉ុន្តែ​ក្រោយ​ពេល​មានការ​ប្តឹង​ជំទាស់​ការ​សាងសង់​ទាំងនោះ​ក៏​ត្រូវ​បាន​បញ្ឈប់​វិញ​អស់ហើយ ហេតុ​អ្វី​ក៏​នៅ​តែ​ប្តឹង​ទាមទារ​ដក​លោក​ចេញ​ទៀត ។

ចំណែក​លោកហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​បានឲ្យដឹង​ថា ក្នុង​នាម​អាជ្ញាធរ​ស្រុក លោក​មាន​សិទ្ធិ​ត្រឹម​ជួយ​សម្របសម្រួល​ដោះស្រាយ តែ​គ្មាន​សិទ្ធិ​ដក ឬ​ដាក់ទោស​លោក​នោះ​ទេ នេះ​ជា​ការងារ​របស់​មន្ត្រី​សង្ឃ ។
លោក​បាន​បញ្ជាក់​ថា ក្នុង​រឿង​នេះ​លោក និង​ចាត់​អោយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​ក្នុង​វត្ត​សិន ដើម្បី​រក​អោយ​ឃើញ​ការ​ពិត​ទើប​កំណត់​ថ្ងៃ​ចុះ​ទៅ​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​នៅ​ក្នុង​វត្ត​ផ្ទាល់​តែ​ម្តង ដោយ​មាន​វត្ត​ចូលរួម​ដោះស្រាយ​ទាំង​អាជ្ញាធរ មន្ត្រី​ធម្មការ និង​មន្ត្រី​សង្ឃ​ថ្នាក់​ស្រុក និង​ខេត្ត​ផង​ដែរ ដូច្នេះ​នៅ​ពេល​នេះ​លោក​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ