ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​តែ​បន្ត​ធ្វើ​ស្រូវ​រដូវប្រាំង​បន្ទាប់​ពី​ប្រមូល​ផល​ស្រូវ​រដូវវស្សា​រួច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​តំបន់​វាលរាប​ជាប់​ដង​ទន្លេមេគង្គ និង​ត្រូវ​បាន​ទឹកទន្លេ​ហូរ​នាំ​ដីល្បាប់​ដែល​សម្បូរ​ជីជាតិ​មក​ចាក់​គ្របដណ្តប់​លើ​ជា​រៀង​រាល់​ឆ្នាំ ។ ផ្អែក​លើ​កត្តា​ធម្មជាតិ​១​នេះ​បាន​ធ្វើ​អោយ​ផ្ទៃដី​ទូ​ទាំង​ខេត្ត​មាន​អំណោយផល​ខ្លាំង​លើ​ការងារ​កសិកម្ម និង​អាច​អោយ​ប្រជា​កសិករ​ធ្វើស្រែ​ចម្ការ​បាន​គ្រប់​រដូវ ។ លោក…

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​តំបន់​វាលរាប​ជាប់​ដង​ទន្លេមេគង្គ និង​ត្រូវ​បាន​ទឹកទន្លេ​ហូរ​នាំ​ដីល្បាប់​ដែល​សម្បូរ​ជីជាតិ​មក​ចាក់​គ្របដណ្តប់​លើ​ជា​រៀង​រាល់​ឆ្នាំ ។

ផ្អែក​លើ​កត្តា​ធម្មជាតិ​១​នេះ​បាន​ធ្វើ​អោយ​ផ្ទៃដី​ទូ​ទាំង​ខេត្ត​មាន​អំណោយផល​ខ្លាំង​លើ​ការងារ​កសិកម្ម និង​អាច​អោយ​ប្រជា​កសិករ​ធ្វើស្រែ​ចម្ការ​បាន​គ្រប់​រដូវ ។

លោក អ៊ុ​ង សា​រឿ​ន ប្រជា​កសិករ​នៅ​ភូមិ​ត្នោត​ទ្រេត ឃុំ​តា​កោ ស្រុក​ពោ​ធ៌​រៀង បាន​លើក​ឡើង​ថា ដោយសារ​រាជរដ្ឋាភិបាល​បាន​ជីក​ប្រឡាយ​មេ​ខ្វាត់ខ្វែង​មានទឹក​គ្រប់គ្រាន់​ធ្វើ​អោយ​ពួក​គាត់​ជា​ប្រជា​កសិករ​អាច​ធ្វើស្រែ​ចម្ការ​បាន​រហូត​ដល់​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ និង​បាន​ជួយ​អោយ​ពួក​គាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ផង​ដែរ ។ កសិករ​រូប​នេះ​បាន​បន្ត​ថា សម្រាប់​ពេល​នេះ​ទាំង​រូប​លោក​ក៏​ដូច​ជា កសិករ​ដទៃ​ទៀត​នៅ​ក្នុងស្រុក​កំពុង​មមារ​ញឹក​ក្នុង​ការ​ធ្វើ​ស្រូវ​រដូវប្រាំង​បន្ត​ទៀត បន្ទាប់​ពី​ប្រមូល​ផល​ស្រូវ​រដូវវស្សា​រួច​ហើយ​នេះ គឺជា​វគ្គ​ទី​២​ផង​ដែរ ។

កសិករ​ដដែល​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ស្រូវ​រដូវវស្សា​ពួក​គាត់​គ្រប់​គ្នា​ធ្វើ​ទុក​សម្រាប់​បរិភោគ​ខ្លួនឯង ចំណែក​ការ​ធ្វើ​ស្រូវ​រដូវប្រាំង​នេះ គឺ​ធ្វើ​សម្រាប់​លក់​ដោយ​ធ្វើ​ស្រូវ​ប្រភេទ​ណាំ​បូ​ង ព្រោះស្រូវ​នេះ​មិន​ពិបាក​ថែទាំ​មាន​អាយុកាល​ខ្លី​តែ​៣​ខែ គឺ​អាច​ប្រមូល​ផល​បាន ហើយ​សម្បូរ​ទីផ្សារ​ថែម​ទៀត​ផង ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ល្បឿន​នៃ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ​មុន​គិត​ត្រឹម​ដើម​ខែមករា​នេះ​ការ​ភ្ជួរ​រាស់​រៀបចំ​ដីស​ម្រេច​បាន​លើ​ផ្ទៃដី​សរុប​ចំនួន​៩៩.១០១​ហិ​កតា ការ​ដាំ​ដុះ​សម្រេច​បាន​លើ​ផ្ទៃដី​ចំនួន​៩៩.១០១​ហិ​កតា ស្មើនឹង​១៣២,១៣% នៃ​ផែនការ ៧៥.០០០​ហិ​កតា​ខ្ពស់​ជាង​ឆ្នាំ ២០១៧ និង​២០១៨ ចំណែក​ការងារ​ប្រមូល​ផល​ស្រូវ​សរុប​បាន​ចំនួន​៤១៦៥​ហិ​កតា ស្មើនឹង​ទិន្នផល​សរុប​ចំនួន​១៩.៩៧៧​តោន លើ​ទិន្នផល​មធ្យម ៤,៧៩​តោន​ក្នុង​១​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ