ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កក្រើក​នៅ​ស្រុក​ត្បូងឃ្មុំ មនុស្ស​មិន​តិច​ទេ​ដែល​គ្រោះថ្នាក់​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាប់​១០៥​មី​លី​ម៉ែត្រ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃតូច ឃុំ​ជា​រ៉ូ​ទី​១ ស្រុក​ត្បូងឃ្មុំ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាប់​១០៥​មី​លី​ម៉ែត្រ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃតូច ឃុំ​ជា​រ៉ូ​ទី​១ ស្រុក​ត្បូងឃ្មុំ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​បាន​របួសធ្ងន់ស្រាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ ម៉ាត់ សុះ អាយុ​៦០​ឆ្នាំ បាន​ស្ល​សំណ​ ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ក្បាល​គ្រាប់​១០៥​មី​លី​ម៉ែត្រ ខណៈ​ដែល​កំពុង​តែ​ចាក់​ចូល​បាន​បន្តិច​ក៏​ផ្ទុះ​លាន់​កក្រើក ហើយ​បណ្តាល​ឲ្យ​គាត់​រង​របួសធ្ងន់ បន្ទាប់​មក​អំបែង​នោះ​បាន​ខ្ទាត​ទៅ​ប៉ះ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​អី​ស្លា​ម ធ្វើឲ្យរបួសមនុស្ស​៩​នាក់ ។

សមត្ថកិច្ច​បាន​បន្ត​ថា អំបែង​គ្រាប់​នេះ​បាន​ហោះ​ទៅ​ទម្លុះ​ជញ្ជាំង​ផ្ទះស្លឹក​ត្រូវ​បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ គា អាយុ​២៦​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

នៅ​ក្រោយ​កើតហេតុ​បងប្អូន​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្តកំពង់ចាម ហើយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​អំបែង​គ្រាប់​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ