ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់​វាស់កម្ពស់ រួច​បញ្ជូន​ទៅ​តុលាការ ករណី​​ឆបោ.ក​ប្រាក់ និង​សមគំនិត​ក្នុង​អំពើ​ឆបោ.ក​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​យក​ទៅ​វាស់កំពស់​រួច​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ករណី​.​ឆបោក និង​សមគំនិត​ក្នុង​អំពើ​ឆបោក​ប្រាក់ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​យក​ទៅ​វាស់កំពស់​រួច​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ករណី​.​ឆបោក និង​សមគំនិត​ក្នុង​អំពើ​ឆបោក​ប្រាក់ ។

ស្ត្រី​នោះ​មានឈ្មោះ ស៊ុត សុ​ផាត អាយុ​២៤ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៨ ផ្លូវ​បេតុង ភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ត​កិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​អយ្យការ​អម​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ ។ តាម​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូលខ្លួន ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​.​ឆបោក និង​សមគំនិត​ក្នុង​អំពើ​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​បេតុង ភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ៣៧៧ និង​មាត្រា ៣៧៧ នៃ​ក្រមព្រហ្មទណ្ឌ ។

សំណុំរឿង​ខាងលើ​នេះ តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ​នៅ ដូច្នេះ​នា​រសៀល​ថ្ងៃ​ដដែល​នេះ មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​ជនសង្ស័យ​យ៉ាង ណា​នៅឡើយ​ទេ ប៉ុន្តែ​ទំនង​ប្រហែលជា​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ព្រោះ​ជនសង្ស័យ​គ្មាន​ប្រាក់​សម្រាប់​ទូទាត់​សង​ទៅ​ដើមបណ្តឹង ឬ​ហៅ​ថា​ប្រាក់​តម្កល់​ដើម្បី​ធានា​ខ្លួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ