ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រកាសបិណ្ឌបាតបច្ច័យ ដើម្បីជួយរាស្រ្តជួបទុក្ខដោយសង្រ្គាម

47 វិនាទី មុន

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្នុង​ក្រុង​សៀមរាប បាន​ប្រកាស​បិណ្ឌបាតបច្ច័យ​ពី​សប្បរ​សជន​នានា ដើម្បី​យក​ទៅ​ជួយ​ប្រជារាស្ត្រ​ដែល​កំពុង​តែ​ជួប​ទុក្ខ​លំបាក ដោយសារ​តែ​សង្គ្រាម ដែល​ថៃ​បាន​បង្ក​ឡើង…

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្នុង​ក្រុង​សៀមរាប បាន​ប្រកាស​បិណ្ឌបាតបច្ច័យ​ពី​សប្បរ​សជន​នានា ដើម្បី​យក​ទៅ​ជួយ​ប្រជារាស្ត្រ​ដែល​កំពុង​តែ​ជួប​ទុក្ខ​លំបាក ដោយសារ​តែ​សង្គ្រាម ដែល​ថៃ​បាន​បង្ក​ឡើង តាំងពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៥​ថា សូម​ចូលរួម​ជ្រះថ្លា​អនុមោទនា ដើម្បី​ប្រទេស​ជាតិខ្មែរ​យើង ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​ថា អាត្មាភាព​នឹង​ដឹកនាំ​ចែកទាន និង​ត្រៀម ដើម្បី និង​ចុះ​ជួយ​ដល់​ជនភៀសសឹក​ដែល​ត្រូវ​រង​ទុក្ខ​លំបាក​ដោយសារ​តែ «​សង្គ្រាម​» ហេតុនេះ​ក៏​សូម​ពុទ្ធបរិស័ទ ចូលរួម​ជ្រះថ្លា អនុមោទនា ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ប្រទេស​ជាតិខ្មែរ និង​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​រង​ទុក្ខ​លំបាក​ដោយសារ​តែ​សង្គ្រាម ។

ព្រះ​អង្គ បាន​មាន​ថេរ​ដីកា​បន្ត​ថា អាត្មាភាព និង​ត្រៀម ដើម្បី និង​ចុះ​ជួយ​ដល់​ជនភៀសសឹក ដែល​ត្រូវ​រង​ទុក្ខ​លំបាក​ដោយសារ​តែ «​សង្គ្រាម​» សូម​ចូលរួម​ជ្រះថ្លា​អនុមោទនា ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ប្រទេស​ជាតិខ្មែរ និង​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​រង​ទុក្ខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ