ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​នោះ បើក​លេង​យ៉ាង​រលូន​អត់​ខ្លាច​អី​តិច​! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ក្នុង​ចំការ​ចំប៉ី​មាន​ដុះ​រាប់​ពាន់​ដើម​ក្នុង​ចំនុច​ជ្រោយ​ច​ង្ហា​រ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ជា​កន្លែង​ស្ងាត់ ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​១១ ប្រមាណ​ជា​៣​គីឡូម៉ែត្រ មាន​លក្ខណៈ​អំណោយផល​ដល់​ក្រុម ញៀន​ល្បែង​បាន​លួច​បើក​សង្វៀន​បញ្ជល់មាន់​មាន​បង្កប់​ដោយ​វង់​អាប៉ោង​បាន​ដំណើរការ​លេង​ដោយ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ក្នុង​ចំការ​ចំប៉ី​មាន​ដុះ​រាប់​ពាន់​ដើម​ក្នុង​ចំនុច​ជ្រោយ​ច​ង្ហា​រ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ជា​កន្លែង​ស្ងាត់ ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​១១ ប្រមាណ​ជា​៣​គីឡូម៉ែត្រ មាន​លក្ខណៈ​អំណោយផល​ដល់​ក្រុម
ញៀន​ល្បែង​បាន​លួច​បើក​សង្វៀន​បញ្ជល់មាន់​មាន​បង្កប់​ដោយ​វង់​អាប៉ោង​បាន​ដំណើរការ​លេង​ដោយ
រលូន រយៈពេល​មួយ​ខែ​ហើយ​មក​ហើយ ។

ដោយ​បាន​លេង​រាល់ថ្ងៃ​តែ​ម្តង ពិសេស​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​មនុស្ស​មក​លេង​ពី​គ្រប់​ទិស​ទី​ច្រើន​រាប់រយ​នាក់ និង​បានឮ​សូរ​សំឡេង​ស្រែក​ឡើង​ខ្ទរ​ពេញ​ចំការ​ចំប៉ី ប្រៀប​បាន​ដូច​មីក្រូ​បំពង​សំឡេង​យ៉ាង​ដូច្នោះ ។

បុរស​វ័យ​ចំណាស់​ជាង​៥០​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ជប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​សៅរ៍ ទី​១២ មក​រា ២០១៩
សង្វៀន​ដ៏​ធំ​ក្នុង​ចំការ​ខាងលើ មាន​មនុស្ស​រាប់រយ​នាក់​ក្នុង​នោះ​មួយ​ផ្នែក​បាន​ចេញ​មក​ពី​ខាង​ស្រុក​អូរ
រាំង​ឪ និង​ស្រុក​ត្បូងឃ្មុំ ព្រមទាំង​នៅ​ឆ្ងាយ​ៗ​ទៀត​បាន​ជិះ​ម៉ូតូ និង​រថយន្ត​មក​លេង​ដោយ​រថយន្ត​ត្រូវ​បាន​គេ​ទុក​នៅ​ឆ្ងាយ​ពី​កន្លែង​សង្វៀន​បញ្ជល់មាន់​ដាក់​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ជិះ​ម៉ូតូ​បន្ត​ចូល​ទៅ​លេង​មាន់​បញ្ជល់​ក្នុង​០១​គូ ត្រូវ​បាន​គេ​ចាក់​ភ្នាល់​លុយ​ដល់​ទៅ​រាប់​លាន​រៀល​ទាំង​ក្នុង និង​ក្រៅ​ហើយ​បាន​សូរ​សំឡេង​ហូរ​ក្រៀវ​ៗ ។

ប្រភព​ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា ម្ចាស់​សង្វៀន​នោះ​ត្រូវ​បាន​គេ​ស្គាល់​មាន​រហ័ស​នាម «​តា​ទ្រី​»​ចាប់
តាំងពី​ដំណើរការ​លេង​រហូត​មក​ដល់​ពេល​នេះ​ប្រមាណ​១​ខែ​មក​ហើយ ត្រូវ​បាន​លេង​ដោយ​រលូន​រាល់
ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ មិន​បានឃើញ​ស្ថាប័ន​ជំនាញ​ណាមួយ​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ សង្ស័យ
តែ​ម្ចាស់​សង្វៀន​សែនអ្នកតា​ត្រូវ​ទេ​ដឹង ?

ប្រជាពលរដ្ឋ​បាន​លើក​ហេតុផល​ថា គាត់​បានឃើញ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ហូរហែរ​ជាមួយ​នោះ​ក៏​មាន​ក្តី​ព្រួយបារម្ភ​ខ្លាច​តែ​លេង​ចាញ់​ទៅ និង​ផុងខ្លួន ដោយ​អាច​បង្ក​ហិង្សា​ក្នុង​គ្រួសារ​កើត​មាន​អំពើ​ចោរកម្ម​ចោរហារយ នៅ​ក្នុង​ភូមិឋាន​របស់​ពួក​គាត់ ជាមួយ​នោះ​សូម​សំណូមពរ​ដល់​កងកម្លាំង​សម
ត្ថ​កិច្ច​មេត្តា​មាន​វិធានការ​ចុះ​បង្ក្រាប និង​កុំ​ឲ្យ​កើត​មាន​ល្បែងស៊ីសង ។ កន្លង​មក​ទីតាំង​សង្វៀន​បញ្ជល់
មាន់​ដ៏​ធំ​ក្នុង​ចំការ​ចំប៉ី​របស់​តា​ទ្រី​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដុត​បំផ្លាញ​ចោល​ចំនួន​០២​លើក
រួច​មក​ហើយ តែ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ក្រោយមក​ត្រូវ​បាន​គេ​ឃើញ​បាន​បើក​លេង​វិញ ដោយ
រលូន​រាល់ថ្ងៃ​ដូច​មិន​ខ្លាចរអា​សង្ស័យ​តែ​សែនអ្នកតា​ត្រូវ​ទេ​ដឹង ?

លោក​វរសេនីយ៍ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា
២០១៩​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ដំណឹង​ខាងលើ​នេះ​រូប​លោក​នឹង​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជប់
ចុះ​ទៅ​បង្ក្រាប និង​មិន​ឲ្យ​មាន​បើក​លេង​បន្ត​ទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ