ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​សម័យនេះ​ហើយ នៅ​តែ​រកស៊ី​អត់​ច្បាប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា នៅ​លើ​ភ្នំ​ឈើ​កាច់ មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​កិន​លក់​រាប់​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ…

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា នៅ​លើ​ភ្នំ​ឈើ​កាច់ មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​កិន​លក់​រាប់​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​នេះ​ថែម​ទៀត​ផង​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ក្រុមហ៊ុន​ចិន​នេះ បានឱ្យ​ដឹង​ដែរ​ថា រាល់​ថ្ងៃនេះ​ទីតាំង​ក្រុម​ហ៊ុន​ចិន​មួយ​នេះ កិន​ថ្មភ្នំ​ច្រើន​ណាស់​ទាំង​ព្រឹក ទាំង​ល្ងាច ហើយ​ធូលី​ដី និង​កំទេច​ថ្ម បាន​ហុយ​ទៅ​លើ​ផ្ទះសម្បែង​របស់​ពួក​គាត់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង​។ លើស​ពី​នេះ​ទៅ​ទៀត គឺ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង រឿង​គីប​រំសេវ​រាប់​តោន​ដែល​គេ​យក​ទៅ​ស្តុ​ប​ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​ចិន​នោះ បើសិនជា​ផ្ទុះ​ឆេះ​ឡើង ផ្ទះសម្បែង​របស់​អ្នកស្រុក​រាប់​សិប​ខ្នង​នៅ​ជិត​ៗ​នោះ​ច្បាស់​ជា​ឆេះ​គ្មាន​សល់​ទេ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ជំនាញ ជួយ​ត្រួតពិនិត្យ​រឿង​នេះ​ផង​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​លោក ផ​ន់ ទ្រី អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​ចិន​នោះ​ពិតជា​បាន​ធ្វើ​អាជីវកម្ម​អត់​ច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ​មែន ប៉ុន្តែ​គេ​បាន​បង់​សួយសារអាករ​ចូល​រដ្ឋ​ត្រឹមត្រូវ តាម​រយៈ​ក្រុមហ៊ុន​ខ្មែរ​របស់​លោក ឡុ​ង ណាំ ដូច្នេះ​ហើយ​ទើប​មន្ទីរ​ជំនាញ​ជួយ​សម្រួល ដោយ​ការ​យោគយល់​ទៅ​។ ដោយឡែក​រឿង​ក្រុមហ៊ុន​ចិន ទិញ និង​ស្តុ​ប​ទុក​គីប​រំសេវ​ច្រើន​នោះ លោក​អះអាង​ថា មន្ទីរ​រ៉ែ និង​ថាមពល​គ្មាន​សិទ្ធិ​ហាមឃាត់ ឬ​គ្រប់គ្រង​ទេ វា​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ