ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​សូក​លុយ​ការ​ប្រលង​រើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​ជំនាន់​ទី​២៣​គឺ​ធ្លាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​សូក​លុយ​ក្នុង​ការ​ប្រលង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​សូក​លុយ​ក្នុង​ការ​ប្រលង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា​ឆ្នាំ​២០១៩ គឺ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​នាយទាហាន​នេះ គឺ​ជ្រើសរើស​នាយទាហាន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និង​គ្មាន​ការ​អន្តរាគមន៍ ឬ​សូកប៉ាន់​ឡើយ ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ការ​ជ្រើសរើស​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០១៩ នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ កន្លង​មក ហើយ​ការ​កើនឡើង​នេះ​បាន​កើនឡើង​នៅ​តាម​បណ្តា​យោធភូមិ​ភាគ ។ នេះ​ដោយសារ​ការ​មើលឃើញ​នៃ​ការ​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​បណ្ដា​ឆ្នាំ​មុន​ៗ​កន្លង​មក​មាន​ភាព​សុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព ។

លោក​បាន​បញ្ជាក់​ថា «​ភារកិច្ច​ចម្បង​របស់​យើង​នៅ​ក្នុង​ការ​ជ្រើសរើស​នាយទាហាន​នេះ គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ទៅ​តាម​វិធានការ​វិធីសាស្ត្រ​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ ។ នេះ គឺជា​គោលដៅ​ធំ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ឲ្យ ។ សង្ឃឹមថា គណៈកម្មការ​នឹង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លង​ទៅ ហើយ​ត្រូវធ្វើ​ផែនការ​ឲ្យ​ច្បាស់លាស់​ទាំង​នីតិវិធី សម្ភារ ពេលវេលា សំដៅយក​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព ។

គួរ​ប​ញក់​ថា នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែរ​លោក​បាន​អ​ញ្ចើ​ញ​ជា​គណៈអធិបតី​ក្នុង​ការ​បើក​វិញ្ញាសារ​ក្នុង​ការ​ប្រលង ការ​ប្រលង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩ ។ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣-១៧ ខែមករា ឆ្នាំ​២០១៩ គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ ក្នុង​បរិ​វេន​វិទ្យាល័យ​បាក់​ទូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ