ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​​មានគភ៌​ហើយ​​ជាមួយ​ស្វាមី​អតីត​ក្សត្រ​ម៉ា​ឡេ​ស៊ី

5 ឆ្នាំ មុន

«Komsomolskaya Pravda» របស់​រុ​ស្ស៊ីបាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Oksana Voevodina អតីត​បវរកញ្ញា​រុ​ស្ស៊ី​ព្រះ​ជាយា​របស់​អតីត​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​ដែល​ទើប​ប្រកាស​ដាក់​រាជ្យ​នោះ​កំពុង​មានគភ៌​កូន​ដំបូង ។ នាង​Oksana Voevodina…

«Komsomolskaya Pravda» របស់​រុ​ស្ស៊ីបាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Oksana Voevodina អតីត​បវរកញ្ញា​រុ​ស្ស៊ី​ព្រះ​ជាយា​របស់​អតីត​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​ដែល​ទើប​ប្រកាស​ដាក់​រាជ្យ​នោះ​កំពុង​មានគភ៌​កូន​ដំបូង ។

នាង​Oksana Voevodina ដឹង​ថា​មាន​ផ្ទៃពោះ ក្រោយ​ពី​ចូល​ទៅ​ពិនិត្យ​គភ៌​នៅ​គ្លីនិក​មួយ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លើស​ពី​នេះ​មាន​របាយការណ៍​ជា​ច្រើន​ទៀត​បាន​ប៉ាន់​ប្រមាណ​ថា ការ​ប្រកាស​ពី​ការ​ដាក់រាជ្យ​របស់​ស្ដេច​ស៊ុ​ល​តង់​ក្នុង​រដ្ឋ​កេ​ឡាន​តាន​(Kelantan) ប្រទេស​ម៉ា​ឡេ​ស៊ី តើ​អាច​កើតឡើង​ដោយសារ​ការ​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុ​ស្ស៊ី ឬ​យ៉ាងណា? ប៉ុន្តែ​ក៏​គ្មាន​ចម្លើយ​ច្បាស់លាស់​ណាមួយ​នៅ​ឡើយ​​ទេ ។

ចំណែក​លោក​Andrey Gorbatenko វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ខាង​សន្លាក់ និង​ជា​ឳ​ពុក​របស់​អតីត​បវរកញ្ញា​រូប​នេះ​មិន​បាន​បញ្ចេញយោបល់​ណាមួយ​នៅឡើយ​ចំពោះ​ការ​មានគភ៌​របស់​កូនស្រី ឬ​ការ​លះបង់​ការ​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី គ្រាន់តែ​បញ្ជាក់​ថា អ្វី​ៗ​គ្រប់យ៉ាង​កំពុង​ដំណើរការ​យ៉ាង​រលូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ