ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​ប្រមូលផ្តុំ​គ្នា​ម្តុំ​ក្លិប​មួយ​កន្លែង ឃាត់​ឆែក​ឃើញ​នៅ​លើ​ដី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ឃាត់ខ្លួន រួម​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ រួច​នាំ​ខ្លួន​យក​ទៅ​សាកសួរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​ក្លិប​មី​ត​ណាយ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ឃាត់ខ្លួន រួម​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ រួច​នាំ​ខ្លួន​យក​ទៅ​សាកសួរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​ក្លិប​មី​ត​ណាយ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ខន ភ​ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ឃួ​ន ច​ន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ សង្កាត់​ដី​ថ្មី ខណ្ឌមានជ័យ ៣-​ឈ្មោះ ម៉ៅ គ​ន្ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៤-​ឈ្មោះ សោម ឈុ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៥-​ឈ្មោះ ញឹ​ម រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ​ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៦-​ឈ្មោះ វណ្ណ នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​ស្មុគស្មាញ ដោយ​មានកំ​លាំង​សមត្ថកិច្ច​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បាន​ចេញ​ល្បាត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង លុះ​មក​ដល់​នៅ​ម្តុំ​ក្លិប មិត​ណាយ ដែល​សម្បូរ​ទៅ​ដោយ​បទល្មើស គឺ​មាន​អ្នកលក់​ថ្នាំ​ញៀន​នៅ​មុខ​ក្លិប​សឹង​រាល់ថ្ងៃ ។

បន្ទាប់​មក​សមត្ថកិច្ច​ឃើញ​ជនសង្ស័យ​ឈរ​ប្រមូលផ្តុំ​គ្នា ដែល​មាន​គ្នា​ចំនួន​៥​នាក់​ខាងលើ ហើយ​សមត្ថកិច្ច​បាន​ឆែកឆេរ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច​នៅ​លើ​ដី ហើយ​ជនសង្ស័យ​ខាងលើ​ដែល​ប្រមូលផ្តុំ​គ្នា​បាន​ឆ្លើយ​បដិសេធ​រៀង​ៗ​ខ្លួន​ថា​មិនមែន​ជា​របស់​ខ្លួន បន្ទាប់​មក​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ខាងលើ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១​។

ក្រោយ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​បាន​ឆ្លើយ​បដិសេធ​រៀង​ៗ​ខ្លួន​ថា ថ្នាំ​ញៀន​ខាងលើ មិនដឹង​ជា​របស់​ន​ណា​ម្នាក់​នោះ​ឡើយ បន្ទាប់​មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​បន្ត ​និង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ