ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំ​ជក់​តែ​ម្នាក់ឯង​អស់​២​កញ្ចប់​តូច បែកគំនិត​ប្រព្រឹត្តិ​បែប​នេះ​លើ​ស្រី​ស្រស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បន្ទាប់​ពី​សម្ងំ​ជក់​ថ្នាំ​ញៀន​តែ​ម្នាក់ឯង​អស់​២​កញ្ចប់​តូច បែរជា​បែកគំនិត​ចូល​ទៅ​ឆក់​កាបូប​លុយ​ពី​នារី​រូប​ស្រស់​ម្នាក់ នៅ​ក្នុង​ហាង​ផឹកស៊ី​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ប្រដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​នៅ​ក្នុង​ការដ្ឋាន​សំណង់ ស៊ី​ណូ​ក្រេ​ត​វ៉​ល​ជិត​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បន្ទាប់​ពី​សម្ងំ​ជក់​ថ្នាំ​ញៀន​តែ​ម្នាក់ឯង​អស់​២​កញ្ចប់​តូច បែរជា​បែកគំនិត​ចូល​ទៅ​ឆក់​កាបូប​លុយ​ពី​នារី​រូប​ស្រស់​ម្នាក់ នៅ​ក្នុង​ហាង​ផឹកស៊ី​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ប្រដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​នៅ​ក្នុង​ការដ្ឋាន​សំណង់ ស៊ី​ណូ​ក្រេ​ត​វ៉​ល​ជិត​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​10 ខែមករា នៅ​តាម​បណ្ដោយ​ផ្លូវ​៧៨ ភូមិ​៧៨ ក្រុម​១៤ ក្នុង​ហាង ស្រា​ក្រឡុក យីហោ Bro&SIS. សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

នារី​រូប​រង​គ្រោះ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ ចំណែក​ជនសង្ស័យ​ឈ្មោះ ឌី ហាក់ អាយុ​24​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ ញ៉ាំ​ស្រា​ក្រឡុក​ជាមួយ​មិត្ត​ភ័ក្ដិ ដោយ​ដាក់​កាបូបស្ពាយ​របស់​គាត់​នៅ​លើ​តុ ខណៈ​ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ ដើរ​ចូល​មក​ខាងក្នុង​ហាង​ជិត​នឹង​តុ​របស់​គាត់ ។ ពេល​នោះ​គាត់​ស្មាន​តែ​ជា​អ្នក​រត់​តុ​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ ស្រាប់តែ​ជនសង្ស័យ​ឆក់​កាបូប​គាត់​រត់​ចេញ​ទៅ​ក្រៅ​យ៉ាង​លឿន ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង​ឈរ​ស្ងៀម​មួយ​កន្លែង​។

នារី​រង​គ្រោះ​បន្ត​ថា ភ្លាម​ៗ​ក៏​មាន​អ្នក​នៅ​ជាប់​តុ​គ្នា​ជួយ​ដេញ​តាម​ស្រែ​កថា «​ចោរ​ៗ» ក៏​ត្រូវ​ខាង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ប្រទះ​ឃើញ​ធ្វើការ​ប្រដេញ​តាម​ឃាត់ខ្លួន ហើយ​ជនសង្ស័យ​នោះ​បាន​រត់​ចូល​នៅ​ក្នុង​ការដ្ឋាន​សំណង់ ស៊ី​ណូ​ក្រេ​ត​វ៉​ល រួច​ក៏​រត់​ជ្រុល​ទៅ​ធ្លាក់​ក្នុង​រណ្ដៅ​ជណ្ដើរយន្ត​ជម្រៅ​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​រង​របួស​ភ្លាម​ៗ ក៏​ត្រូវ​ខាង​កម្លាំង​សមត្ថកិច្ច ដាក់​ខ្សែ​ចុះ​ទៅ​ទាញ​យក​ជន​រង​គ្រោះ​មក​ខាងលើ​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​ធ្វើការ​សួរនាំ ។ នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​លុយ​មួយ​ចំនួន ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ