ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចូលកន្លែងស្តុកទុក​ដ៏ធំ​មួយដែលបង្កប់ក្នុង​ប្រអប់ជា​ច្រើន​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​បាន​ចុះ​អនុវត្ត​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល និង​កងរាជអាវុធហត្ថ បាន​ចុះ​បង្ក្រាប​ការ​ស្តុក​ទុក និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ព្រែក​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​គ្រឿងញៀន​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ហែម ចាន់​ថន ភេទ​ស្រី អាយុ ៥៩​ឆ្នាំ ។ ចំណែកឯ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​រួម​មាន ១-​ឈ្មោះ​ខៀវ សុ​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​២-​ឈ្មោះ​យូ ចិ​ត្រា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ​មាន​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ ICE ឬ​ហៅ​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​ធំ ថ្នាំ​ញៀន​ប្រភេទ​ទឹក​ឈ្មោះ​កេ​តា​មីន​ចំនួន​៥០​ប្រអប់ ដោយ​ក្នុង​មួយ​ប្រអប់​មាន​ចំនួន​២៥​ដប គឺ​ស្មើនឹង​១២៥០​ដប​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​២​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន ។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៣៨៤២ ចំនួន​១​គ្រឿង ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌូ​ក ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៩៦៤០ កាំបិត​ចុង​ស្រួច​ចំនួន​១ ប្រាក់​ចំនួន​៣៩៥០​ដុល្លា ប្រាក់​ចំនួន​៧​លាន​រៀល ខ្សែ​ក​ពណ៌​លឿង​ស្លេក​ចំនួន​៤​ខ្សែ ខ្សែ​ក​ពណ៌​ស​មួយ​ខ្សែ ខ្សែដៃ​មួយ​ខ្សែ​, កងដៃ​មួយ ចិញ្ចៀន​មួយ​វង់ ទូរស័ព្ទ​ដៃ​១០​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូ​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ដដែល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ