ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​មុខសញ្ញា​ចាស់​៣​នាក់ ក្រោយ​គា.ស់​​ផ្ទះ​​ជួល​យក​ម៉ូតូ​​អស់​៥​គ្រឿង ​គេ.ចខ្លួនបាន​តែ​១​ថ្ងៃ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​ចាស់​ទើបតែ​ចេញពី​ពន្ធនាគារ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គាស់​សោ​ផ្ទះ​ចូល​លួច​ម៉ូតូ​ចំនួន​៥​គ្រឿង​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​៣៧១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​ចាស់​ទើបតែ​ចេញពី​ពន្ធនាគារ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវ
ជ្រាវ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គាស់​សោ​ផ្ទះ​ចូល​លួច​ម៉ូតូ​ចំនួន​៥​គ្រឿង​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​៣៧១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយគេចខ្លួន​បាន​តែ​១​ថ្ងៃ​។

ជនសង្ស័យ​រូប​នោះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ១-​ឈ្មោះ ហេង រ​ត្ន័​វិបុល ហៅ បុល ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ
,២-​ឈ្មោះ ឃិ​ន ឌឿ​ន ហៅ ដេ​ត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​និង​៣ -​ឈ្មោះ សៀង​លៀង​ហូ​វ ហៅ​ប៊ី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​។

តាម​នគរ​បា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​បញ្ជារ​ពីរ លោកស្នងការ​រង ប៊ុ​ន សត្យា ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ​,​នៅ​ថ្ងៃ​ទី​១៨​ខែ មិ​នា ឆ្នាំ​២០២០២៦ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន បាន សហការ​ជាមួយ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទលួច​មាន​ស្ងា​ន​ទម្ងន់ទោស គាស់​សោ ផ្ទះ លួច ម៉ូតូ​ចំនួន​៥​គ្រឿង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី យប់​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៧ ខែ​មិ​នា​ឆ្នាំ ២០២៦ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​៣៧១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​មិន​រាងចាល ទើប​ចេញពី ពន្ធនាគារ​ហើយ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជួល​ខាងលើ យក​ម៉ូតូ​ចំនួន​៥ គ្រឿង​បាន​តែ​មួយ​ថ្ងៃ​ក៏​ត្រូវ​អស់លក្ខណ៍ តែ​ម្ដង​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យខាងលើ សមត្ថកិច្ច​ដក​រហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន ២ គ្រឿង​ម៉ាក់​ស្គុ​ប​ពី​មួយ​គ្រឿង​និង​ម៉ាក់ និ​ច​មួយ​គ្រឿង​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​។

នគរបាល​ក៏​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ជា​បក្សពួក​ដែល​នៅ​សេសសល់​ សមត្ថកិច្ច​នឹង​តាម​បង្ក្រាប​ឲ្យ​ដល់​ឬ​ស​គល់​ដោយ​មិន​យោគយល់​នោះ​ឡើយ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ