ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀត​​ណា​ម៥​នាក់ បញ្ជូន​ទៅ​តុលាការខេត្តស្វាយរៀង​ ពាក់ព័ន្ធគ្រឿងញៀន

4 ថ្ងៃ មុន

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ចង្អុល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត…

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ចង្អុល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង ​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ជា​ជនជាតិ​វៀតណាម​ បាន​ចំនួន០៥​នាក់ (ស្រី០១​នាក់) នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ​។

ដកហូត​វត្ថុ​តាង​រួម​មាន​ ៖ សារធាតុ​ញៀន​មួយ​ចំនួន​ធំ​, រថយន្ត០១​គ្រឿង​,​ ទូរសព្ទ​ដៃ០៦​គ្រឿង​, ជញ្ជីង​ថ្លឹង ០៣​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ