ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ៖ កន្លះ​ខែមីនា ករណី​ក្មេង​ទំនើង​ថយ​ចុះ​១៦​ករណី ធៀប​ខែកុម្ភៈ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ពោល​គឺ​រយៈពេល​កន្លះ​ខែ​នេះ សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន​បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​សរុប​៣៧​ករណី និង​ឃាត់ខ្លួន​ជន​បង្ក​១៦៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ពោល​គឺ​រយៈពេល​កន្លះ​ខែ​នេះ សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន​បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​សរុប​៣៧​ករណី និង​ឃាត់ខ្លួន​ជន​បង្ក​១៦៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ករណី​ក្មេង​ទំនើង ដែល​បាន​កើតឡើង​នោះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ខែកុម្ភៈ បាន​ថយ​ចុះ​១៦​ករណី និង​ជន​បង្ក​បាន​ថយ​ចុះ​៣៧​នាក់ ។

បើ​តាម​របាយការណ៍ បាន​លើក​ឡើង​ថា ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នោះ រួម​មាន រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្តកំពត កណ្ដាល កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ធំ ព្រះ​វិហារ ក្រចេះ ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​។ ការ​ថយ​ចុះ​ករណី​ក្មេង​ទំនើង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ពោល​គឺ​លទ្ធផល​នេះ កើត​ចេញពី​មនសិការ​ភ្ញាក់រលឹក​របស់​ក្រុម​ក្មេង​ទំនើង ទន្ទឹម​នឹង​កិច្ច​ប្រតិបត្តិការ​យ៉ាង​ក្ដៅ​គគុក​របស់​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ។

គួរ​បញ្ជាក់​ថា ស្រប​តាម​ច្បាប់ និង​បទបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កំណត់​យក​ការ​ដោះស្រាយ​បញ្ហា​ក្មេង​ទំនើង ជា​វិញ្ញាសា​អាទិភាព នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ខណៈ​កម្លាំង​នគរបាល​ជាតិ ត្រូវ​បង្កើន​សកម្មភាព​ល្បាត​តាមដាន និង​បង្ក្រាប​ក្មេង​ទំនើង​ឱ្យ​បាន​លឿន​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ