ខ្លាំង​បាត់​…​ចេញពី​ខារ៉ាអូខេ​ជិះ​កៀរ​ប៉ូលិស​របួសធ្ងន់​ដឹក​ទៅ​វៀតណាម​ទាំង​យប់

Sponsored

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​សហ​ការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ឈូក​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចាស់​ទំនើង​ខ្មែរ និង​ជនជាតិ​ចិន​៤​នាក់ និង​រថយន្ត​ម៉ា​កវី​ហ្គ្រោ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​មុខ​អធិការ​នគរបាល​ស្រុក​ឈូក ។

ដែល​បាន​បង្ក​បើករថយន្ត​ម៉ា​កវី​ហ្គោ​កៀរ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារៈកិច្ច​ល្បាត​ការ​ពារ​​សន្តិសុខ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្បាល​ស្ពានថ្ម​ព្រែក​កំពង់បាយ​ប៉ែក​ខាងលិច ស្ថិត​ក្នុងភូមិ​ទ្វី​​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ហើយ​បាន​បើក​រត់គេច​ខ្លួន​សំដៅ​ទៅ​ស្រុក​ឈូក ក៏​ត្រូវ​កម្លាំង​អធិការ​ស្រុក​ឈូក​សហការ​ដាក់​បារាស់​ឃាត់​រថយន្ត​បង្ក​បាន​មួយ​គ្រឿង​ព្រមទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​៤​នាក់​នាំ​មក​កាន់​អធិការ​នគរបាល​ក្រុង​កំពត​ដើម្បី​ធ្វើការ​សាកសួរ ។

លោក​វរសេនីយ៍ទោ ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រុង​ចំនួន​១៤​នាក់​ដឹកនាំ​បញ្ជា​ដោយ​ខ្លួន​លោក​ផ្ទាល់​បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​នៅ​ចំណុច​ខាងលើ ហើយ​ក៏​បាន​ប្រទះ ឃើញ​រថយន្ត​ម៉ា​កវី​ហ្គោ​មួយ​គ្រឿង​បើក​ចេញពី​ហាង​ខារ៉ាអូខេ​សំ​រឹ​ទ្ឋ​មាស​(​ហៅ​ឌឹ មូ​ន​) បើក​រេ​ពេញ​ផ្លូវ​រក​កៀរ​ម៉ូតូ​របស់​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារៈកិច្ច ល្បាត​ការពារ​សន្តិសុខ​នៅ​លើ​ផ្លូវ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់​រថយន្ត​នោះ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ឃាត់ អ្នក​បើករថយន្ត​បាន​បើក​រក​បុក​សមត្ថកិច្ច​ដែល​កំពុងធ្វើការ​ហៅ​ឲ្យ​ឈប់​នោះ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​រថយន្ត​ដេញ​កៀរ​ម៉ូតូ​កម្លាំង​កំពុង​ល្បាត​នោះ កម្លាំង​ល្បាត​បាន​សុំ​កម្លាំង​រថយន្ត​របស់​អធិការក្រុង​ជួយ​អន្តរា​គម ពេល​ឃើញ​រថយន្ត​របស់​សមត្ថកិច្ច​មក​អន្តរាគមន៍​រថយន្ត​បង្ក​ក៏​បាន​បើក​គេចខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​សំដៅ​ទៅ​ស្រុក​ឈូក ពេល​នោះ សមត្ថកិច្ច​បាន​យក​រថយន្ត​របស់​អធិការ​ក្រុង​កំពត​២ គ្រឿង​ដេញ​តាម​រថយន្ត​បង្ក ព្រមទាំង​ម៉ូតូ​៤​ទៅ​៥​គ្រឿង​តាម​ប្រ​ម៉ា​ញ់​រថយន្ត​បង្ក ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​រថយន្ត និង​ម៉ូតូ​របស់​កម្លាំង​នគរបាល​អធិការ​ក្រុង​កំពត តាម​ប្រមាញ់ រថយន្ត​បង្ក​នោះ​ដោយសារ​ផ្លូវជាតិ​លេខ​៣​កំពុងធ្វើការ​ឈូស​ឆាយ​ថ្មី​ៗ​នៅ​តាម ចំណុច​ការដ្ឋាន​លើ​ផ្លូវ​ផង​នោះ ហើយ​ធូរ​លី​ក៏​ហុយ​ខ្លាំង​បាន​ធ្វើ​ឲ្យ​ម៉ូតូ​សមត្ថកិច្ច ២​គ្រឿង​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​សមត្ថកិច្ច​ពីរ​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់ និង​រថយន្ត​មួយ​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ សួរ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​, ទី​២-​ឈ្មោះ រឿ​ន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ និង​ស្រុក​ជាមួយ​គ្នា ​។

ទី​៣-​ឈ្មោះ ស្រ៊ា​ង បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ល្ពៀ​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម (​អ្នក​បើករថយន្ត​រក​បុក និង​កៀរ​សមត្ថកិច្ច​) និង​ទី​៤-​ឈ្មោះ PI XIAN XIU ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភ្នំពេញ (​លិខិតឆ្លងដែន​នៅ​ភ្នំពេញ​) អ្នក​បើករថយន្ត​រត់គេច ជនសង្ស័យ​ទាំង​៤​នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច ។

ចំណែក​សមត្ថកិច្ច​ជា​ជន​រង​គ្រោះ​មាន​ទី​១-​ឈ្មោះ សយ សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​មន្ត្រី​នគរបាល​ក្រុង​កំពត​), ទី​២-​ឈ្មោះ អ៊ុ​ក សុ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​មន្ត្រី​នគរបាល​ក្រុង​កំពត​) និង​ទី​៣-​ឈ្មោះ កែវ វឌ្ឍនៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ជា​មន្ត្រី​នគរបាល​ក្រុង​កំពត​) ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់​គឺ​ពីរ​នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ប្រទេស​វៀតណាម ។ ចំណែក​ជនសង្ស័យ​ទាំង​បួន​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ