ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ចំណោម​មនុស្ស​៣​នាក់ បុរស​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​២​នាក់​ទៀត​របួសស្រាល បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​ដួល​ដោយ​ខ្លួនឯង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ មក​រា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​២​នាក់​ទៀត​របួសស្រាល បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​ដួល​ដោយ​ខ្លួនឯង ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០១៩ នៅ​ផ្លូវ​ចូល​ឱ​កាស​ខ្ញុំ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ​សាក់ ប៊ុ​ន​ថេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​រថយន្ត ជា​អ្នកបើកបរ​ម៉ូតូ ស្នាក់​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​រង​របួសស្រាល ២-​ឈ្មោះ គិត លាង​អេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក​រួម​ដំណើរ ស្នាក់​នៅផ្ទះ​លេខ​១៥២ ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣-​ឈ្មោះ មៀ​ក ជាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​រួម​ដំណើរ ស្នាក់​នៅ​ភូមិ​៣ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​មក បាន​រង​របួសស្រាល​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​DUKE ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១FN-៧៤៦៩ ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​កាច់ចង្កូត​មិន​ទាន់ក៏​ដួល​បណ្តាល​ឱ្យ​អ្នក​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​អង្គុយ​កណ្តាល​បោក​ក្បាល​នឹង​ដុំ​ថ្ម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ និង​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសស្រាល​។

ក្រោយ​កើតហេតុ សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​អោយ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ