សូម​ប្រយ័ត្ន​ទាំងអស់​គ្នា ព្រោះ​ករណី​នេះ​ពិតជា​មាន​ច្រើន​ណាស់


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ខាត់ ថុ​ល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដូងប្រេង (​របួសធ្ងន់​) មាន​ទិស​ដៅ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត (​មិន​ស្គាល់​សញ្ញាណ​) បើកបរ​ទិស​ដៅ​ព្រះ​សីហ​នុ​-​ភ្នំពេញ​បាន​បុក​ប៉ះ​រួច​ហើយ​ក៏​បើក​រត់គេច​បាត់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​វាល​រេញ ហើយ​ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ