ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ០៩ មករា ២០១៩នេះបានអញ្ជើញចុះជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីដោយផ្ទាល់នៅទីតាំងភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។

បងប្អូនកូនក្មួយកម្មករមានទឹកមុខសប្បាយរីករាយឈររង់ចាំទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រីប្រកបដោយក្តីសង្ឃឹម និងកក់ក្តៅបំផុត ។ គ្រប់ពេលដែលសម្តេចតេជោ អញ្ជើញជួបជាមួយកម្មករ គឺកូនក្មួយតែងតែសុំឱបថើប និងសុំថតរូប Selfie ជាមួយសម្តេចតេជោ ដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្មួយៗចំពោះប្រមុខដឹកនាំ ។

សម្តេចតេជោបន្តថា«អរគុណដល់បងប្អូន និងក្មួយៗដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីពូមានឱកាស និងលទ្ធភាពបន្តដឹកនាំប្រទេសជាតិតទៅទៀត» ។ គួរបញ្ជាក់ថា ឆ្នាំ២០១៩នេះរោងចក្រកើនឡើង៦បន្ថែមទៀតសរុបមានរោងចក្រ១១៥៩ កម្មករមានជិត៨៥ម៉ឺននាក់ និងបៀវត្សអប្បបរមា១៨២ដុល្លារ ។ ខណៈឆ្នាំ២០១៨មានរោងចក្រត្រឹមតែ១១៥៣រោងចក្រ កម្មករនិយោជិតមានជាង៨៤ម៉ឺន៨ពាន់ និងប្រាក់បៀវត្សអប្បបរមា១៧០ដុល្លារអាមេរិក ។
សម្ដេចលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំដែលរាជរដ្ឋាភិបាលចង្អុលទិសស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាក់ទាញវិនិយោគិននៅតាមបណ្តោខេត្ត ។ ដើម្បីអាចទាក់ទាញវិនិយោគទៅតំបន់ដែលមានសក្តានុពលបានរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ អគ្គិសនី ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការការវិនិយោគ ៕
ចែករំលែកព័តមាននេះ