ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សាហា.វ​និង​កក្រើក​ប៉ុណ្ណេះ​ហើយ បើ​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​ចប់​បាត់​…!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​សាហាវ​ហួស​ថ្លែង ហើយ​ក៏​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ដែល​យុវជនម្នាក់ ត្រូវ​ឪពុកមា​របស់​ខ្លួន​ប្រើ​ពូថៅ​ និង​កាំបិត​កាប់​ឡើង​សុសសាច់​នៅ​ក្នុង​ស្រែ ដោយសារ​តែ​គំនុំ​បន្តិចបន្តួច​ពេល​ផឹកស៊ី​កាលពី​៤​ឆ្នាំ​មុន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧…

ខេត្តព្រៃវែង ៖ ពិតជា​សាហាវ​ហួស​ថ្លែង ហើយ​ក៏​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ដែល​យុវជនម្នាក់ ត្រូវ​ឪពុកមា​របស់​ខ្លួន​ប្រើ​ពូថៅ​ និង​កាំបិត​កាប់​ឡើង​សុសសាច់​នៅ​ក្នុង​ស្រែ ដោយសារ​តែ​គំនុំ​បន្តិចបន្តួច​ពេល​ផឹកស៊ី​កាលពី​៤​ឆ្នាំ​មុន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែមករា
នៅ​វាលស្រែ​មួយ​ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ។

ជន​ដៃដល់​ឈ្មោះ មាស សាវ៉ា​ន ហៅ​សុខ អាយុប្រមាណ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ត្រូវជា​ឪពុកមា​សាច់​ឆ្ងាយ​របស់​ជន​រង​គ្រោះ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រុន ចិ​ត្រា អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ ​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង​ដែរ ។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឲ្យដឹង​ថា ជន​ដៃដល់​និង​ជន​រង​គ្រោះ​ ធ្លាប់​មាន​ទំនា​ស់​ជាមួយ​គ្នា​នៅ​ក្នុង​វង់​ផឹកស៊ី​កាលពី​ឆ្នាំ​២០១៥ ហើយ​ក្រោយមក​ ជន​ដៃដល់​ធ្លាប់​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ម្តង​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទាន់ ។

បន្ទាប់​ពី​នោះ​មក ជន​ដៃដល់​មិន​ដែល​មាន​សកម្មភាព​អ្វី​ទៀត​ទេ ទើប​ធ្វើ​ឲ្យ​បងប្អូន​សាច់ញាតិ រួម​ទាំង​ជន​រង​គ្រោះជា​ក្មួយ​លែង​ចាប់អារម្មណ៍ ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ពេល​ជន​រង​គ្រោះ​ទៅ​ឈរ​មើល​ម៉ាស៊ីន​ច្រូត ស្រូវ​ójy​ខ្លួន ក៏​ត្រូវ​ជន​ដៃដល់​លប​កាប់​តែ​ម្តង ។ ដោយឡែក សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ខណៈ​ជន​រង​គ្រោះ​កំពុង​ឈរ​មើល​ម៉ាស៊ីន​ច្រូត​ ដែល​កំពុង​ច្រូតស្រូវ​របស់​ខ្លួន ស្រាប់តែ​ជន​ដៃដល់​ជិះ​ម៉ូតូ​ទៅ​ជិត​ជន​រង​គ្រោះ ហើយ​ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​សួរ​ថា ពូ​ឯង​មក​ធ្វើ​អី? ស្រាប់តែ​ជន​ដៃដល់​ទាញ​ពូថៅ​គប់​ទៅ​លើត្រូវ​ចំ​ខ្នង​ជាប់​ផ្លែ​ពូថៅ​ចំ​កណ្តាល​ខ្នង ។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ព្យាយាម​រត់​បាន​៣​ ទៅ​៤​ម៉ែត្រ ក៏​ដួល​ទៅ​ក្នុង​ស្រូវ​របស់​អ្នកស្រុក ចំណែក​ជន​ដៃដល់ក៏​កាន់​កាំបិត​តាម​ទៅ​កាប់​៣​ ទៅ​៤​កាំបិត​ទៀត ទើប​ជន​រង​គ្រោះ​ស្ទុះ​រត់​មក​ដល់​ចិញ្ចើមថ្នល់​ត្រង់​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​ជន​ដៃដល់​តាម​ទាន់​ ហើយ​កាប់​ជា​ច្រើន​កាំបិត​ទៀត ទើប​អ្នកស្រុក​ស្រែក​ឆោឡោ​ឡើង ។ ពេល​នោះ ជន​ដៃដល់ក៏​ត្រូវ​ប្រពន្ធ​អូស​ដៃ​រត់គេច​ខ្លួន​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ដែល​រហូត​មក​ដល់​ពេល​នេះ​មិនដឹង​ថា​ស្លាប់ ឬ​រស់​យ៉ាងណា​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ជាង​កន្លះ​ម៉ោង ទើប​គេ​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ស្រុក​ទៅ​ដល់ ប៉ុន្តែ​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ព្រោះ​ជន​ដៃដល់​ក៏​រត់​បាត់ ឯ​ជន​រង​គ្រោះ​ក៏​ទៅ​មន្ទីរពេទ្យ​ផុត​អស់ហើយ ។​

អត្ថបទសរសេរ ដោយ