ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ប្រកាស​ជា​ថ្មី​ថា​គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​អតីត​បក្ស​ប្រឆាំង​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ជា​ថ្មី​ថា គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដាច់ខាត ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ជា​ថ្មី​ថា គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដាច់ខាត ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​ចរចា​ផ្នែក​នយោបាយ​រវាង​បក្ស​កាន់​អំណាច​និង បក្ស​ប្រឆាំង ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ពិសេស​នោះ​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ និង​អតីតមន្ត្រី​ចំនួន​១១៨​នាក់ ដែល​ជាប់​បម្រាម​នយោបាយ​រយៈពេល​៥​ឆ្នាំ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មក​រា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​គណបក្ស​ប្រជាជន​កម្ពុជា​បើកទ្វារ​ចំហរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​អត្ថិភាព​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា តែ​គ្មាន ជាមួយ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ចោល​ដោយ​តុលា​រការ​កំពូល​រួច​ហើយ​នោះ​ឡើយ​។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា​«​វប្បធម៌​សន្ទនា​ត្រូវ​បាន​អតីត​មេ​បក្ស​ប្រឆាំង​បំផ្លាញ​ចោល​រួច​ហើយ​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ​អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន ប្រកាស​រួច​ហើយ​ដែរ​ថា មិន​ចរចា​ជាមួយ​សម្តេច​តេ​ជោ​ហុ​ន សែន ទេ​ទុក​ឲ្យ​អន្តរជាតិ​ចរចា​ជា មួយ​សម្តេច​តេ​ជោ ហ៊ុន សែន​វិញ ។
លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ដោះស្រាយ ដោយ​ចាប់ផ្តើម​ពី​ការ​ដោះ​លែង​លោក កឹ​ម សុខា និង​ការ​ទម្លាក់​ចោល​នូវ​ការ​ចោទប្រកាន់​មក​លើ​រូប​លោក​ជា​មុន​សិន​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ស្នើ​ទៅ​មន្ត្រី​១១៨​នាក់​ដែល​ជាប់​បម្រាម​នយោបាយ​យ៉ាង​ដូច្នេះ មុន​នឹង​ទៅ​សុំ​សិទ្ធិ​ពី​លោក ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​ត្រូវ​ដឹង​ថា ១- សិទ្ធិ​ធ្វើ​នយោបាយ​នេះ គឺជា​សិទ្ធិ​របស់​យើង​ក្នុង​ឋានៈ​យើង​ជា​ពលរដ្ឋ​ដូច​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​យើង​មិន​ដែល​មានទោស​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​សិទ្ធិ​នេះ​ទេ ។

២- សិទ្ធិ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ក្រោម​បញ្ជា​សម្តេច ហ៊ុន សែន ដកហូត​ពី​យើង​ដោយ​អត្ត​នោ​ម័ត និង​ដោយ​អយុត្តិធម៌​នៅ​ពេល​ដែល​តុលាការ​កំពូល​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ ។ ៣- បើ​យើង​ទៅ​សុំ​សិទ្ធិ​ពី​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​នេះ​មាន​ន័យ​ថា យើង​ទទួលស្គាល់​ថា ការ​ដកហូត​សិទ្ធិ​របស់​យើង​នេះ គឺជា​ទ​ង្វើ​ស្របច្បាប់ និង​ត្រឹមត្រូវ ។

៤- បើ​យើង​ទៅ​សុំ​សិទ្ធិ​ពី​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​នេះ​មាន​ន័ យ​ផង​ដែរ​ថា យើង​ទទួលស្គាល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​ទ​ង្វើ​រ​ស្របច្បាប់ និង​ត្រឹមត្រូវ​ដែរ ។ ៥- បើ​យើង​ទៅ​សុំ​សិទ្ធិ​ពី​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​នេះ​មាន​ន័យ​ផង​ដែរ​ថា យើង​ទទួលស្គាល់​ថា ការ​ចាប់​លោក កឹ​ម សុខា យក​ទៅ​ឃុំឃាំង​ក៏​ជា​ទ​ង្វើ​ស្របច្បាប់ និង​ត្រឹមត្រូវ​ដែរ ។ ៦- បើ​យើង​ទៅ​សុំ​សិទ្ធិ​ពី​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​នេះ​មាន​ន័យ​ផង​ដែរ​ថា យើង​ទទួលស្គាល់​ថា ការ​ចោទប្រកាន់​លោក កឹ​ម សុខា ពី​បទ «​ក្បត់ជាតិ​» ក៏​ជា​ការ​ចោទប្រកាន់​ត្រឹមត្រូវ​ដែរ ហើយ​យើង​ដែល​ជា​សហការី​លោក កឹ​ម សុខា​ក៏​ជា​ជន​«​ក្បត់ជាតិ​» ដូច​លោក កឹ​ម សុខា ដែរ ។

៧- បើ​យើង​ទៅ​សុំ​សិទ្ធិ​ពី​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​នេះ​មាន​ន័យ ផង​ដែរ​ថា យើង​ចាញ់បោក ហ៊ុន សែន ហើយ​យើង​ល្ងង់​យល់ព្រម រួមចំណែក​ក្នុង​ការ​សម្លាប់ គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ក្រោម​របប​ផ្តាច់​ការ​សព្វថ្ងៃ ។

គួរ​ឮ​កថា ទោះបីជា​លោក សម រ​ង្ស៊ី ខំ​លើក​ឡើង​យ៉ាងណា​ក្តី កាលពី​ពេល​ថ្មី​កន្លង​មកនេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកណ្តាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា គ្មាន​ការ​ចរចា​មួយ​អតីត​គណបក្សប្រឆាំង​នោះ​ទេ ។ សម្តេច​ក៏​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ផង​ដែរ ប៉ុន្តែ​ត្រូវ​ជាប់គុក ។ សម្តេច​ថា រឿង​លោក កឹ​ម សុខា គ្មាន​ទោស​ឯណា​សម្រាប់​លើកលែង​ទេ ព្រោះ​តុលាការ​មិន​ទាន់​កាត់ក្តី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ