ខេត្តកំពង់ស្ពឺ ៖ ចោរស្រីវ័យក្មេងដៃឆើតម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីលួចកាត់ខ្សែ.កប្លាទីនរបស់ក្មេងប្រុសនៅក្នុងផ្សារត្រពាំងអំពិល ហើយព្យាយាមរត់គេចកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ កក្កដា ២០១៣ នេះ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចោរស្រីនោះបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេឈ្មោះណុច ចាន់ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះតាក់ស៊ីពីភ្នំពេញមកផ្សារខាងលើ បំណងដើម្បីធ្វើសកម្មភាព ។
តាមប្រភពពីយាយរបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានពរចៅអាយុ៣ឆ្នាំមកផ្សារត្រពាំងអំពិល ខណៈដែលគាត់កំពុងទិញម្ហូប ក៏មានក្មេងស្រីម្នាក់ឈរពីក្រោយកលូកយកខ្សែ.ករបស់ចៅគាត់កាត់ រួចព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏ស្រែកឆោឡោឡើង ក៏ចាប់ខ្លួនបានបញ្ជូនឱ្យសមត្ថកិច្ចតែម្តង ៕
ចែករំលែកព័តមាននេះ