ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! អី​ក៏​សាហា.វព្រៃ.ផ្សៃ​យ៉ាងនេះ​កា.ប់​ចិញ្ច្រាំ​ក្មួយ​ខ្លួនឯង​ទៅ​កើត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​សាហាវ​ហួស​ថ្លែង​ហើយ​ក៏​គ្មាន​នរណា​នឹក​ស្មាន​ដល់​ដែល​យុវជន​ម្នាក់​ត្រូវ​ពូ​ខ្លួនឯង​ប្រើ​ពូថៅ និង​កាំបិត​កាប់​ប្រហារ​ឡើង​សុះសាច់​នៅ​ក្នុង​ស្រែ ដោយសារ​តែ​គំនុំ​បន្តិចបន្តួច​នៅ​ក្នុង​ពេល​ផឹកស៊ី​ដែល​បាន​កន្លង​ទៅ​រយៈពេល​៤​ឆ្នាំទៅ​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មក​រា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង…

ខេត្តព្រៃវែង ៖ ពិតជា​សាហាវ​ហួស​ថ្លែង​ហើយ​ក៏​គ្មាន​នរណា​នឹក​ស្មាន​ដល់​ដែល​យុវជន​ម្នាក់​ត្រូវ​ពូ​ខ្លួនឯង​ប្រើ​ពូថៅ និង​កាំបិត​កាប់​ប្រហារ​ឡើង​សុះសាច់​នៅ​ក្នុង​ស្រែ ដោយសារ​តែ​គំនុំ​បន្តិចបន្តួច​នៅ​ក្នុង​ពេល​ផឹកស៊ី​ដែល​បាន​កន្លង​ទៅ​រយៈពេល​៤​ឆ្នាំទៅ​ហើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មក​រា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

ជន​ដៃដល់​នៅ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ មាស សាវ៉ា​ន ហៅ​សុខ ភេទ​ប្រុស អាយុប្រមាណ​ជា​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ហើយ​ត្រូវជា​ពូ​សាច់​ឆ្ងាយ​របស់​ជន​រង​គ្រោះ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ រុន ចិ​ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អ្នក​លឿង ឃុំ​ស្រុក​ជាមួយ​គ្នា និង​ត្រូវជា​ក្មួយ​ជន​ដៃដល់ ។
ប្រ​ព​ភ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​ដៃដល់ និង​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា នៅ​ក្នុង​វង់​ផឹកស៊ី កាលពី​ឆ្នាំ​២០១៥ ហើយ​ក្រោយមក​ជន​ដៃដល់​ធ្លាប់​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ជន​រង​គ្រោះ​ម្តង​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទាន់ បន្ទាប់​ពី​នោះ​មក​ជន​ដៃដល់​មិន​ដែល​មាន​សកម្មភាព​អ្វី​ទេ​ទើប​ធ្វើ​អោយ​បងប្អូន​សាច់ញាតិ​រួម​ទាំង​ជន​រង​គ្រោះ​ផង​លែង​ចាប់អារម្មណ៍ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ពេល​ដែល​ជន​រង​គ្រោះ​ទៅ​ឈរ​មើល​ម៉ាស៊ីន​ច្រូតស្រូវ​អោយ​ខ្លួន​ក៏​ត្រូវ​ជន​ដៃដល់​លប​កាប់​ចិញ្ច្រាំ​បែប​នេះ​តែ​ម្តង ។

ដោយឡែក​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ឈរ​មើល​ម៉ាស៊ីន​ច្រូតស្រូវ​កំពុង​ច្រូតស្រូវ​របស់​ខ្លួន ខណៈនោះ​ស្រាប់តែ​ឃើញ​ជន​ដៃដល់​ជិះ​ម៉ូតូ​ទៅ​ជិត​ជន​រង​គ្រោះ ហើយ​ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​សួរ​ថា ពូ​ឯង​មក​ធ្វើ​អី ស្រាប់តែ​ជន​ដៃដល់​ទាញ​ពូថៅ​គប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ខ្នង​ជាប់​ផ្លែ​ពូថៅ​ចំ​កណ្តាល​ខ្នង ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ព្យាយាម​រត់​បាន​៣​ទៅ​៤​ម៉ែត្រ​ក៏​ដួល​ទៅ​ក្នុង​ស្រូវ​របស់​អ្នកស្រុក ចំណែក​ជន​ដៃដល់​ក៏​កាន់​កាំបិត​តាម​ទៅ​កាប់​ចិញ្ច្រាំ​បាន​៣​ទៅ​៤​កាំបិត​ទៀត​ទើប​ជន​រង​គ្រោះ​ស្ទុះ​រត់​មក​ដល់​ចិញ្ចើមថ្នល់ ត្រង់​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​ជន​ដៃដល់​តាម​ទាន់ ហើយ​កាប់​ជា​ច្រើន​កាំបិត​ទៀត ទើប​អ្នកស្រុក​ស្រែក​ឆោឡោ​ឡើង ហើយ​ជន​ដៃដល់​ក៏​ត្រូវ​ប្រពន្ធ​អូស​ដៃ​នាំ​រត់គេច ខ្លួន​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ទីក្រុង​ភ្នំពេញ​ភ្លាម​ៗ រហូត​មក​ដល់​ពេល​នេះ​មិនដឹង​លទ្ធផល​ស្លាប់ ឬ​រស់​យ៉ាងណា​ទេ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​បាន​ជាង​កន្លះ​ម៉ោង​ទើប​គេ​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ស្រុក​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ព្រោះ​ជន​ដៃដល់​ក៏​រត់​បាត់​ជន​រង​គ្រោះ​ក៏​ទៅ​មន្ទីរពេទ្យ​ផុត​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ