ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន ថា​នយោបាយ​លោក សម រ​ង្ស៊ី​ស្ថិត​ក្នុង​កណ្តាប់ដៃ​សម្តេច​តេ​ជោ ហ៊ុន សែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា នយោបាយ​របស់​មេ​បក្ស​ប្រឆាំង សម រ​ង្ស៊ី ស្ថិត​ក្នុង​កណ្តាប់ដៃ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា នយោបាយ​របស់​មេ​បក្ស​ប្រឆាំង សម រ​ង្ស៊ី ស្ថិត​ក្នុង​កណ្តាប់ដៃ​សម្តេច​តេ​ជោ ហ៊ុន សែន ទោះបីជា​ខំ​ក្អេងក្អាង​យ៉ាងណា​ក្តី ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ខិតខំ​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​ដាក់​គំនាប​លើ​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា និង​មន្ត្រី​ចំនួន​១១៨​នាក់ ដែល​ជាប់ បម្រាម​ក្នុង​ការ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា ជីវិត​នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​សម្តេច​តេ​ជោ​ហ៊ុន សែន ទោះបី​ទណ្ឌិត សម រ​ង្ស៊ី បាន​និង​កំពុង​បញ្ចេញ​សំដី​ក្អេងក្អាង​យ៉ាងណា​ក៏​ដោយ​ក៏​វា​គ្រាន់​ជា​សំដី​ក្អាត់​ក្នុង​ក្អម​តែ​ប៉ុណ្ណោះ ។ លោក​បន្ត​ថា សំដី​របស់​ទណ្ឌិត សម រ​ង្ស៊ី គ្រាន់តែ​បង្ហាញ​ថា ទណ្ឌិត​រូប​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​នយោបាយ​របស់​ខ្លួន​ដោយសារ​តែ​មក​ពី​នយោបាយ​ភូត កុហក់ និង​បោកប្រាស់​ផ្ទួន​ៗ​ជាង​ម្ភៃ​ឆ្នាំ ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​អស់ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ធ្វើ​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​ឯកោ​គ្មាន​អ្វី​ជា​បង្អែក​ទៀត ។

លោក​បញ្ជាក់​ថា «​មនុស្ស​ឯកោ គឺជា​មនុស្ស​តែលតោល​គ្មាន​ទីពឹង និង​ខ្លឹមសារ ។ ដោយសារ​នយោបាយ​ឯកោ​ខ្លួនឯង​យ៉ាង​ដូច្នេះ​ហើយ​ទើប​ទណ្ឌិត សម រ​ង្ស៊ី គ្មាន​ជម្រើស​អ្វី​ក្រៅពី​ឱនក្បាល​មក​លន់តួ​សុំ​សេចក្តី​អនុគ្រោះ​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ដូចដែល​ធ្លាប់​បាន​ធ្វើ​ពី​អតីត កាល​ឡើយ ។ តែ​លើក​នេះ​ទណ្ឌិត សម រ​ង្ស៊ី មិន​មានសំណាង​បាន​រួចខ្លួន​ដូច​លើក​មុន​ជា​ដាច់ខាត​» ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​នឹង​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៧ មក​រា ផង​ដែរ ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើ ង​វិញ​នៅ​កម្ពុជា​ត្រូវ​ចាប់ផ្តើម​ពី​ការ​ដោះ​លែង​លោក កឹ​ម សុខា ជា​មុន​សិន​ស្រប​តាម​ដំណោះ ស្រាយ​រួម​៥​ចំណុច ដែល​អន្តរជាតិ​តម្រូវ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន អនុវត្ត​ទាំងស្រុង បើ​គាត់​មិន​ចង់​ទទួល​ទណ្ឌកម្ម​ដ៏​មហា​គ្រោះថ្នាក់​សម្រាប់​របប​គាត់ ។ លោក​ថា ៥​ចំណុច ឬ​៥​ជំហាន ក្នុង​ដំណោះស្រាយ​រួម​នោះ​មាន​ដូច​តទៅ ១- ដោះ​លែង​លោក កឹ​ម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ ២- ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទប្រកាន់​មក​លើ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ។ ៣- បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ។ ៤- សង​មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នូវ​តំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​បាន​មក​ពី​កា របោះ​ឆ្នោត ។​៥- បោះ​ឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើង​វិញ ដោយ​មានការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មានការ​ត្រួតពិនិត្យ​ពី​អន្តរជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី ក៏​អំពាវនាវ​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប កុំទៅ​សុំ​សិទ្ធិ​ពី​សម្តេច​ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​វិញ​ឲ្យ​សោះ ពីព្រោះ​ការ​ដែល​ម្នាក់​ៗ ទៅ​សុំ​សិទ្ធិ​បែប​នេះ​មិនមែន​ជា​ដំណោះស្រាយ​រួម ដើម្បី​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើង​វិញ​នោះ​ទេ ។
ចំពោះ​ការ​លើក​ឡើង​នេះ​លោក សុខ ឥ​សាន បាន​កើ​ក​ឡើង​ថា សកម្មភាព​ធ្វើ​បាតុកម្ម ប្រឆាំង​ថ្ងៃ​៧​មក​រា នៅ​ក្រៅប្រទេស គិត​ចាប់ពី​ថ្ងៃ​៧ មក​រា ១៩៧៩ មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤០​ឆ្នាំ​ហើយ ។
ឯ​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​៧ មក​រា ក៏​បាន​ប្រព្រឹត្ត​ទៅ​ប្រមាណ​៤០​ដង​ដែរ​ហើយ ។ ដូច្នេះ​មិនមែន​ជា​រឿង​ចម្លែក​អី​ទេ ចំពោះ​សកម្មភាព​ប្រឆាំង​ថ្ងៃ​៧ មក​រា​នោះ តែ​ទោះបី​ពួក​អគតិ​ខិតខំ​ធ្វើ​យ៉ាងណា​ក៏​ឥតប្រយោជន៍​ដែរ កត្តា​កំណត់​មិនមែន​ស្ថិត​នៅ​លើ​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស​ទេ តែ​វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា ក្នុងស្រុក​ទេ​ជា​អ្នក​កំណត់ ។

ហេតុនេះ​សូម​អញ្ជើញ​ពួក​ជន​អគតិ​នៅ​ក្រៅប្រទេស​ខិតខំ​បន្ត​ទៅ​ទៀត​ទៅ​ទាំង​ប្រឆាំង​នឹង​ឧត្តមគតិ​ខ្លួនឯង និង​ញាតិ​មិត្ត​ខ្លួនឯង​ដែល​បាន​រួច​រស់​ជីវិត​ដោយសារ​ថ្ងៃ​៧ មក​រា ១៩៧៩​នោះ ។ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រឹង​មាំ​ដដែល ។ នាវា​កម្ពុជា​នៅ​តែ​ធ្វើ​ដំណើរ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ