ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​នេះ​សុទ្ធតែ​មាន​ទី​ផុត

6 ឆ្នាំ មុន

ជីវិត​របស់​មនុស្ស​យើង​គ្រប់​រូប​មិន​ថា អ្នកមាន អ្នកក្រ ល្អ អាក្រក់​អ្វី​ឡើយ គឺ​សុទ្ធតែ​មាន​ទីបំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចាស់ ការ​ឈឺ និង​សេចក្តីស្លាប់​ជា​ពិតប្រាកដ​គ្មាន​អ្នក​ណាមួយ​គេច​រួច​ចៀស​ផុត​ឡើយ សូ​ម្បី​តែ​ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ក៏​លោក​ចូល​និព្វាន​(​ស្លាប់​)​ដែរ…

ជីវិត​របស់​មនុស្ស​យើង​គ្រប់​រូប​មិន​ថា អ្នកមាន អ្នកក្រ ល្អ អាក្រក់​អ្វី​ឡើយ គឺ​សុទ្ធតែ​មាន​ទីបំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចាស់ ការ​ឈឺ និង​សេចក្តីស្លាប់​ជា​ពិតប្រាកដ​គ្មាន​អ្នក​ណាមួយ​គេច​រួច​ចៀស​ផុត​ឡើយ សូ​ម្បី​តែ​ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ក៏​លោក​ចូល​និព្វាន​(​ស្លាប់​)​ដែរ ។

បើ​ដឹង​ច្បាស់​នូវ​លោក​នេះ​ហើយ គួរ​សាធុជន​ប្រុស​ស្រី​គ្រប់​រូប​សន្សំ​ស្បៀង គឺ​កុសល​ត្រៀម​ទុក​ឱ្យ​ស្រេច ដើម្បី​នាំ​ដំណើរ​យើង​ទៅ​កាន់​សុគតិភព ផុត​ក្តី​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ​មាន​ធ្លាក់​ទៅ​សោយសោក​ក្នុង​នរក​ប្រេត​ជាដើម ។

ត្រង់នេះ​លោក​ចង់​បញ្ជាក់​ថា ជីវិត​មនុស្ស​យើង​ទាំងអស់​នឹង​មាន​សេចក្តីសុខ​ទៅ​បាន​ទាល់តែ​យក​ធម៌​មក​ជា​កល្យាណមិត្ត យក​ធម៌​មក​ទំនុកបម្រុង​ដល់​ចិត្តជា​និច្ច តាំង​ទុក​ក្នុង​ចិត្តជា​អចិន្ត្រៃយ៍ ធ្វើ​បែប​នេះ​ទើប​ជីវិត​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ ។