ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​ផ្ទះ​វីឡា​គេ​ផ្អើល​ទាំង​យប់​… ដល់​ធ្វើតេស្ត​ទើប​ដឹង​ការ​ពិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដាក់​ជណ្ដើរ​ដែក​ឡើង​តាម​របង​ផ្លោះ​ទៅ​ដំបូល​រោង​បាយ​ផ្ទះ​វីឡា​គេ​មួយ​កន្លែង ក៏​ត្រូវ​អ្នកធ្វើការ​នៅ​ក្នុងផ្ទះ​វីឡា​នោះ​ឃើញ​ហើយ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​6 ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​រោង​ស្នាក់​នៅ​របស់​បុគ្គលិក​រ៉ា​រទេះភ្លើង ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដាក់​ជណ្ដើរ​ដែក​ឡើង​តាម​របង​ផ្លោះ​ទៅ​ដំបូល​រោង​បាយ​ផ្ទះ​វីឡា​គេ​មួយ​កន្លែង ក៏​ត្រូវ​អ្នកធ្វើការ​នៅ​ក្នុងផ្ទះ​វីឡា​នោះ​ឃើញ​ហើយ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​6 ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​រោង​ស្នាក់​នៅ​របស់​បុគ្គលិក​រ៉ា​រទេះភ្លើង ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

យុវជន​ខាងលើ​នោះ​មានឈ្មោះ ម៉ា វិ​រៈ អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ មុខរបរ​កម្មករ​ធ្វើ​ផ្លូវដែក មានស្រុក​កំណើត​នៅ​ភូមិ​ទូក​មាស ស្រុក​តានី ខេត្តកំពត​។

ប្រភព​ព័ត៌មាន​ពី​អ្នក​នៅ​ក្នុងផ្ទះ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​ពួក​គាត់​ជា​អ្នកធ្វើការ​នៅ​ក្នុងផ្ទះ​វីឡា​កើតហេតុ​ខាងលើ​នោះ បាន​នាំ​គ្នា​សម្រាក​នៅ​ក្នុង​រោង​ផ្ទះបាយ​ក្រោយ​ផ្ទះ​ធំ​ជុំ​គ្នា ភ្លាម​ៗ​នោះ​ស្រាប់តែ​លឺ​សម្លេង​ជើងមនុស្ស​ដើរ​នៅ​លើដំបូល ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​តាម​រក​មើល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នោះ​បម្រុង​ឈោង​ឡើង​ទៅ​ផ្ទះ​ធំ ក៏​នាំ​គ្នា​ឡើង​ទៅ​ចាប់​ឃាត់ខ្លួន​សួរនាំ ទើប​ដឹង​ថា យុវជន​ខាងលើ​ជា​អ្នកធ្វើការ​នៅ​រ៉ា​រទេះភ្លើង​ស្នាក់​នៅ​ក្រោយ​ផ្ទះ​កើតហេតុ ហើយ​ជនសង្ស័យ​នោះ​អាច​ឡើង​របង​ផ្ទះ​រួច គឺ​ដោយសារ​តែ​គេ​ដាក់​ជណ្តើរ​ដែក​ឡើង​តាម​របង​ផ្ទះ ។

ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​សួរនាំ​យុវជន​ខាងលើ​ឆ្លើយ​លែង​ដឹង​អី និង​ធ្វើតេស្ដ​ទឹកនោម គឺ​ឃើញ​មាន​សា​ធាតុ​ញៀន​ក្នុង​ខ្លួន ទើប​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កំណត់ រហូត​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​។ ក្រោយ​កើតហេតុ យុវជន​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ