ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​ជន​រំលោ.ភ​ក្មេង​១៣​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​…​ខ​ល​សុំ​ការ​បញ្ជាក់​បែរ​ជាប់រវល់​រហូត​…!

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែ​រនោង រង​ការ​ចោទប្រកាន់​ពី​គ្រួសារ​ជន​រង​គ្រោះ​ថា បាន​ដោះ​លែង​ជនសង្ស័យ ​ក្នុង​ករណី​រំលោភកូនស្រី​គាត់​ដែល​ជា​អនីតិជន ។ សូម​រំឭក​ថា កាលពី​ពេល​កន្លង​ទៅ មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើងនៅ​ឃុំ​ស្រែ​រនោង…

ខេត្តតាកែវ ៖ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែ​រនោង រង​ការ​ចោទប្រកាន់​ពី​គ្រួសារ​ជន​រង​គ្រោះ​ថា បាន​ដោះ​លែង​ជនសង្ស័យ ​ក្នុង​ករណី​រំលោភកូនស្រី​គាត់​ដែល​ជា​អនីតិជន ។ សូម​រំឭក​ថា កាលពី​ពេល​កន្លង​ទៅ មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើងនៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ដែល​ក្មេង​ស្រី​ទើប​មាន​អាយុ​១៣​ឆ្នាំ ។

ករណី​នេះ​ បាន​កើតឡើង​យូរ​ខែ​មក​ហើយ ​តែ​មិន​ទាន់​បែកធ្លាយ ទើបតែ​ពេល​នេះ​ ដោយ​ឃើញ​ពោះ​ក្មេង​ស្រី​កាន់តែ​ធំ​ឡើង​ៗ ទើប​ឪពុក​ម្តាយ​នាំ​យក​ទៅ​គ្រូពេទ្យ​ពិនិត្យនិង​ដឹង​ថា នាង​មានកូន​នៅ​ក្នុង​ផ្ទៃ​រហូត​៧​ខែ​ទៅ​ហើយ ក៏​មាន​ភ្ញាក់ផ្អើល​តែ​ម្តង ។ បន្ទាប់​មក ក្រុម​គ្រួសារ​ក្មេង​ស្រី​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរ​បាល​​ឃុំ​ស្រែ​រនោង រួច​លោកនាយ​ប៉ុស្តិ៍​ក៏​បាន​ហៅ​ភាគី​រង​គ្រោះ​ទៅ​សាកសួរ​រួច​ហើយ​ដែរ ។ ចំណែកឯ​ជនសង្ស័យ​ដែល ធ្វើ​សកម្មភាព​រំលោភ ឈ្មោះ ខឹ​ម ញេ​ប អាយុ៥០​ឆ្នាំ មានមុខរ​បរជា​ដង្ខៅ​គោ រស់នៅ​ក្នុង​ឃុំជាមួយ​គ្នា ។

បើ​តាម​ក្មេង​ស្រី​និយាយ​ថា ជន​នេះ​រំលោភ​នាង​បាន​សម្រេច​ចំនួន​៤​ដង កាលពី​៦​ទៅ​៧​ខែ​មុន រហូត​មក​ដល់​ពេល​នេះ តែ​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ​ព្រោះ​ខ្លាច​គាត់​វាយ ។ក្រុម​គ្រួសារ​ក្មេង​ស្រី​និយាយ​ថា ក្រោយ​ពី​មាន
ការ​ប្តឹង​ហើយ នាយ​ប៉ុស្តិ៍​បាន​ហៅ​ឈ្មោះ ខឹ​ម ញេ​ប ទៅ​សាកសួរ​ដែរ តែ​ក្រោយមក​ក៏​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ ដោយ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ ។ ឯ​ប្រភព​ពី​មន្ត្រី​តូចតាច​ម្នាក់​ សូម​មិន​​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ដោះ​លែង​ជនសង្ស័យ​ខាងលើ​នេះ ជា​ថ្នូរ​នឹង​លុយ តែ​មិនដឹង​ថា​ចំនួន​ប៉ុន្មាន​​នោះ​ទេ ។

លោក សុខ វិជ្ជា អធិការរង​នគរបាល​ស្រុក​ត្រាំកក់បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែមករា ​ថា ចំពោះ​ការ​ដោះ​លែង​ជនសង្ស័យ ​គឺ​ដោយសារ​តែ​ជន​នេះ​បាន​បដិសេធ ។ រឿង​ដោះ​លែង​នេះ លោក​ក៏​បាន​ឆ្លង​យោបល់​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​រួច​ហើយ ព្រោះ​វា​ជា​រឿង​ស៊ើបអង្កេត ហើយ​ក៏​រង់ចាំ​លទ្ធផល​ចេញពី​ពេទ្យ​សិន ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត មិនមែន​ដោះ​លែង​ជា​ថ្នូរ​នឹង​លុយ​នោះ​ទេ ​។

នៅ​ថ្ងៃ​ដដែល​នោះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៊ុត សាត នាយ​ប៉ុស្តិ៍ស្រែ​រនោង​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​មិន​លើក ។ ទាក់ទិន​នឹង​ករណី​នេះ យើង​ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដែរ តែ​ពេល​ទូរស័ព្ទ​ចូល​ហើយ​លោក​ជាប់រវល់ នៅ​វេលា​ម៉ោង​៣​និង​២៩​នាទី​រសៀល ថ្ងៃ​ដដែល​នោះ ។

ចំណែក​ជនសង្ស័យ​ចាប់រំលោភ​ក្មេង​ស្រី​រហូត​មាន​ផ្ទៃពោះ​៧​ខែ​នោះ ពេល​នេះ​គេចខ្លួន​បាត់ស្រមោល​ឈឹង​ទៅ​ហើយ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ជន​រង​គ្រោះ ។ ឪពុក​ម្តាយក្មេង​ស្រី បាន​អំពាវនាវ​ឲ្យ​អាជ្​ញាធរ​ជួយ​រក​យុ​ត្តិធម៌​ជូន​គាត់​ផង និង​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ មិនតែប៉ុណ្ណោះ គាត់​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហុ​ន សែន មេត្តា​ជួយ​ដល់​កូនស្រី​គាត់​ផង ព្រោះ​មាន​តែ​សម្ដេច​ទេ​ដែល​ជាទី​ពឹង​ដ៏​កក់ក្ដៅ ។

រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែមករា ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយទៀត​បាន​ឲ្យ​ដឹង​ថា លោកនាយ​ប៉ុស្តិ៍​ខាងលើ​បាន​ហៅ​ជន​រង​គ្រោះ ​មក​សាកសួរ​ម្តងទៀត ដោយ​យក​ហេតុផល​ថា ​ធ្វើ​ឯកសារ​ខុស​ដោយសារ​រឿង​នេះ​ទាក់ទង​ទៅ​នឹង​ការ​ដោះ​លែង​ជនសង្ស័យ​ឲ្យ​មាន​សេរីភាព ។

ចាំ​មើល​មើល៍ រឿងអាស្រូវ​នេះ​ នឹង​ត្រូវ​ចាត់ការ​ដោយ​វិធី​ណា ?

អត្ថបទសរសេរ ដោយ