ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​លោក គង់ គាំ ប​ភ្លឺ​លើ​សុំ​ណុំ​រឿង​លោក កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលខ្លួន​មក​សាកសួរ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា ដែល​ជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលខ្លួន​មក​សាកសួរ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា ដែល​ជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ក្នុង​អំពើ​ក្បត់ជាតិ ។

ការ​កោះហៅ​នេះ បន្ទាប់​ពី​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក កឹ​ម សុខា ស្ទើ​សុំ​ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​លោក កឹ​ម សុខា ។ យោង​តាម​ដីកា​កោះហៅ​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ មក​រា នេះ បាន​ឲ្យ​ដឹង​ថា «​យើង គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​អញ្ជើញលោក គង់ គាំ ជា​សាក្សី មាន​ទីលំនៅ​ផ្លូវ​សុធារស ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​ជាន់​ទី​៤​បន្ទប់ គ » ។

ដីកា​បន្ត​ថា លោក គង់ គាំ ជួយ​បំភ្លឺ​ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មាន​ជន​ត្រូវ​ចោទ ឈ្មោះ កឹ​ម សុខា ជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។ កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​តប​ទៅ​ក្រុម​មេធាវី​ពាក់ព័ន្ធ​ស្នើ​ទំលាក់​បទចោទប្រកាន់​លើ​លោក កឹ​ម សុខា ថា​តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ​បន្ថែម ទៅ​លើ​សាក្សី​មួយ​ចំនួន​ពាក់ព័ន្ធ​តាម​ដីកា​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ​បាន​ចាត់​នីតិវិធី​កោះហៅ សាក្សី​បន្ថែម ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ពេល​ខាង​មុខ ។

នីតិវិធី​ស៊ើបសួរ​កំពុង​ដំណើរការ​ទៅ​មុខ ដើម្បី​ប្រមូល​ភស្តុ​តាង​បន្ថែម ។ ទាក់ទិន​នឹង​សំណើសុំ​ទម្លាក់​ការ​ចោទ​លើ​សំណុំរឿង​លោក កឹ​ម សុខា វិញ លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​ពាក្យ​ស្នើ​សុំ​របស់​សហ​មេធាវី​លោក កឹ​ម សុខា ដែល​បាន​ស្នើ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​មក​កូនក្តី​របស់​ខ្លួន ដែល​បាន​អូស​បន្លាយ​ជាង​១​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ ។

កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​កន្លង​មកនេះ​ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​លើកលែង​ការ​ចោទប្រកាន់​មក​លើ​លោក កឹ​ម សុខា ជា​លើក​ទី​៣ ប៉ុន្តែ​ក្រោយ​ពី​មានការ​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ ចៅក្រម​ទើបតែ​ឆ្លើយ​តប​បដិសេធ​ទៅ​វិញ ។ យោង​តាម​ដីកា​សម្រេច​របស់​លោក គី ឬ​ទ្ធី នៅ​ថ្ងៃ​ទី​៤ មក​រា បាន​ឲ្យ​ដឹង​ថា «​បដិសេធ​ពាក្យ​ស្នើ​សុំ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា​» ។

ដីកា​របស់​ចៅក្រម​យល់​ឃើញ​ថា ជន​ត្រូវ​ចោទ កឹ​ម សុខា ត្រូវ​បាន​តំណាង​អយ្យកា​រដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ ត្រូវ​ចាត់​នីតិវិធី ដើម្បី​ស្រាវជ្រាវ​ប្រមូល​ភស្តុ​តាង​ឲ្យ​បាន​ពេញលេញ និង​គ្រប់គ្រាន់ ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មុន​បិទ​បញ្ចប់​ការ​ស៊ើបសួរ ។

តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ​បន្ថែម​ទៅ​លើ​សាក្សី​មួយ​ចំនួន​ពាក់ព័ន្ធ​តាម​ដីកា​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ បាន​ចាត់​នីតិវិធី​កោះហៅ​សាក្សី​បន្ថែម ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ពេល​ខាង​មុខ ។ នីតិវិធី​ស៊ើបសួរ​កំពុង​ដំណើរការ​ទៅ​មុខ ដើម្បី​ប្រមូល​ភស្តុ​តាង​បន្ថែម ។
សូម​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​ប្ដូរ​កន្លែង ឃុំខ្លួន​ពី​ត្រពាំង​ផ្លុ​ង​«​ម​៣» យក​មក​ឃុំខ្លួន​ក្នុងផ្ទះ​របស់​គាត់​នៅ​ទួល​គោក​ភ្នំពេញ នា​ម៉ោងជាង​៣​ទៀប​ភ្លឺ ពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ