ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​៤​ដង!!! ជនសង្ស័យ​ជា​ដង្ខៅ​គោ​… អីចឹង​សោះ​បានជា​ដោះ​លែង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នា​ពេល​ថ្មី​ៗ​នេះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នារី​ជា​ជន​រង​គ្រោះ​អាយុ​១៣​ឆ្នាំ (​ជា​អនីតិជន​)​។ ហេតុ…

ខេត្តតាកែវ ៖ នា​ពេល​ថ្មី​ៗ​នេះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នារី​ជា​ជន​រង​គ្រោះ​អាយុ​១៣​ឆ្នាំ (​ជា​អនីតិជន​)​។ ហេតុ ការណ៍​នេះ​បាន​កើតជា​យូរ​ខែ​មក​ហើយ តែ​មិន​ទាន់​បែក​ការណ៍​នោះ​ទេ ទើប​ពេល​នេះ​ដោយ​ឃើញ​កុមារី​រង​គ្រោះ​មាន​ពោះធំ​ទៅ​ៗ ឪពុក​ម្តាយ​នាំ​យក​ទៅ​ពេទ្យ​ពិនិត្យ​ទើប​ដឹង​ច្បាស់ ហើយ​មានកូន​នៅ​ក្នុង​ផ្ទៃ​រហូត​៧​ខែ​ទៅ​ហើយ ទើប​មាន​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្នុង​ករណី​នេះ​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ស្រែ​រនោង រួច​ហើយ​លោក​មេ​ប៉ុស្តិ៍​ក៏​បាន​ហៅ​ភាគី​រង​គ្រោះ​ទៅ​សាកសួរ​រួច​ហើយ​ដែរ ។ ចំណែកឯ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​រំលោភ​នោះ​មានឈ្មោះ ខឹ​ម ញេ​ប អាយុ​៥០​ឆ្នាំ មុខរបរ​ថៅកែ​គោ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ បើ​តាម​សម្តី​កុមារី​រង​គ្រោះ​បាន​ប្រាប់​ថា ជនសង្ស័យ​រំលោភ​បាន​សម្រេច​ចំនួន​៤​ដង តាំងពី​៦​ទៅ​៧​ខែ​មុន​រហូត​មក​ដល់​ពេល​នេះ ហើយ​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​វាយ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា ក្រោយ​ពី​មានការ​ប្តឹង​ហើយ​មេ​ប៉ុស្តិ៍​កំ​បាន​ហៅ​ឈ្មោះ ខឹ​ម ញេ​ប ទៅ​សាកសួរ​ដែរ តែ​ក្រោយមក​ក៏​មានការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ធម្មតា​វិញ ដោយ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ ។ ប្រភព​ពី​មន្ត្រី​តូចតាច​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ការ​ដោះ​ជនសង្ស័យ​ខាងលើ​នេះ ជា​ថ្នូរ​នឹង​លុយ តែ​មិនដឹង​ចំនួន​ប៉ុន្មាន​នោះ​ទេ ។

លោក សុខ វិជ្ជា អធិការ​ង​ស្រុក​ត្រាំកក់​បាន​ឲ្យ​អង្គភាព​យើង​ដឹង​នៅ​ថ្ងៃ​ទី​៤ មក​រា ២០១៩ នេះ​ថា ចំពោះ​ការ​ដោះ​លែង​ជនសង្ស័យ​ដោយសារ​តែ​ជនសង្ស័យ​បដិសេធ​ចំពោះ​ចម្លើយ​ដែល​បាន​សួរ​។ លោក​អធិការ​ង​ក៏​បាន​ប្រាប់​ថា រឿង​ដោះ​លែង​នេះ លោក​ក៏​បាន​ឆ្លង​យោបល់​ពី​ព្រះរាជអាជ្ញា​អម​លា​សា​បូ​ង​ខេត្ត​រួច​ហើយ ព្រោះ​វា​ជា​រឿង​ស៊ើបអង្កេត ហើយ​ក៏​រង់ចាំ​លទ្ធផល​ចេញពី​ពេទ្យ​សិន ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត មិនមែន​ដោះ​លែង​ជា​ថ្នូរ​នឹង​លុយ​នោះ​ទេ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ