តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជើងចាស់របស់ប្រេស៊ីល Zico ជឿជាក់ថា Lionel Messi មិនមានឥទ្ធិពលដូច Diego Maradona នោះទេ ។
មានមនុស្សជាច្រើនធ្វើការប្រៀបប្រដូច Messi ទៅនឹងជើងចាស់ល្បីឈ្មោះ Diego Maradona តែសម្រាប់លោក Zico វិញ មិនយល់បែបនេះទេ បើទោះបីជាទទួលស្គាល់ថា Messi គឺជាកីឡាករល្អក៏ដោយ ។

Zico អាយុ៦៥ឆ្នាំ មានអារម្មណ៍ថា Maradona លេងនៅក្នុងស្ថានភាពពិបាក និងសំបូរដោយការប្រកួតប្រជែងជាងអ្វីដែល Messi កំពុងជួបប្រទះ ។
លោកបានប្រាប់ Marca ថា ៖«ខ្ញុំជឿជាក់ថា Maradona លេងនៅក្នុងស្ថានភាពពោរពេញទៅដល់ការប្រកួតប្រជែងជាង ។

Maradona បានជួយដល់ក្រុមរបស់គេណាស់ ហើយ Messi ក៏ដូចគ្នាដែរ ។ តែ Maradona ធ្វើរឿងច្រើន ដើម្បីក្រុមជម្រើសជាតិរបស់គេ (អាហ្សង់ទីន) ដែល Messi មិនសូវនោះទេ» ។
ខណៈដែល Messi មិនដែលឈ្នះពានជាមួយក្រុមជម្រើសជាតិ រូបគេបានត្រឹមតែឡើងដល់វគ្គផ្តាច់ព្រ័ត្រដល់ទៅ៤ដង (៣ដងនៅ Copa America និងម្តងនៅ FIFA World Cup) ៕
ចែករំលែកព័តមាននេះ