ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​នាំគ្នា​ទៅទិញក្រណាត់កាត់សម្លៀកបំពាក់ចូលរួម​មង្គលការ​ប្អូន…បែរ​ជា​ជួបគ្រោះយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​នាំ​គ្នា​ទៅ​ទិញ​ក្រណាត់​កាត់​សំលៀក​បំពាក់​ដើម្បី​ចូលរួម​មង្គល​ការ​ប្អូន​ ស្រាប់តែ​ដំណើរ​តាម​ផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រមួយគ្រឿង​​បើក​បុក​កិន​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍ដ៏រន្ធត់នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​លា​ម៉ោង​៧​យប់​ថ្ងៃ​ទី៣ ​ខែមករា​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ ព្រៃ​កំបុត…

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​នាំ​គ្នា​ទៅ​ទិញ​ក្រណាត់​កាត់​សំលៀក​បំពាក់​ដើម្បី​ចូលរួម​មង្គល​ការ​ប្អូន​ ស្រាប់តែ​ដំណើរ​តាម​ផ្លូវ​ត្រូវ​រថយន្ត​កុងតឺន័រមួយគ្រឿង​​បើក​បុក​កិន​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍ដ៏រន្ធត់នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​លា​ម៉ោង​៧​យប់​ថ្ងៃ​ទី៣ ​ខែមករា​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្តីប្រពន្ធ​​រង​គ្រោះដែលស្លាប់ទាំង​​២នាក់​ខាងលើរួម​មាន​ ឈ្មោះ ប៉ុក ភក្តី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងកាត់សក់ ត្រូវជា​ប្តី មានស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GV – 9379 និងអ្នក​រួម​ដំណើរម្នាក់​ត្រូវ​​ជា​​ប្រពន្ធ​ឈ្មោះ អឹង និមល អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ទើបនឹង​ឈប់ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​។

​ចំណែក​រថយន្ត​កុងតឺន័រ​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣E​-៣៩៨៣ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។​

តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភក្ដិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​កឹ​ម វ​ណ្ណះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កាត់
សក់​ជាមួយ​គ្នា​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​និ​ង​ជន​រង​គ្រោះ​ទាំង​២​នាក់បាន​នាំ​គ្នា​ទៅ​ទិញ​ក្រណាត់ដើម្បី​កាត់​សំលៀក​បំពាក់​នៅ​ផ្សារ​អូ​រ​ឫស្សីទុកចូលរួម​មង្គល​​ការ​ប្អូន ដោយ​ចេញពីផ្ទះ​តាំងពី​ម៉ោង​២​រសៀល​មក​ម្ល៉េះ លុះដល់​ពេល​ល្ងាច ​ក៏​នាំគ្នា​ត្រឡប់​មក​វិញ ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​​ប្រញាប់​ទៅ​មុន ដោយ​ប្រាប់​គាត់​ថា «ម្តាយ​ទូរស័ព្ទ​មក​ថា​កូន​យំ អោយ​ប្រញាប់​មក​ផ្ទះ​អោយ​លឿន» ។

ប្រភពដដែលបាន​បន្ត​ទៀត​ថា លុះ​នៅ​ពេល​កើតហេតុ គាត់​បាន​ទូរស័ព្ទ​ទៅ​សួរ​ជន​រង​គ្រោះ ស្រាប់តែ​មាន​គេ​ប្រាប់​តាម​ទូរស័ព្ទ​ថា «ម្ចាស់​ទូរ​ស័ព្ទ​ខាងលើ​បាន​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាត់​ទៅ​ហើយ» ទើប​គាត់ ប្រញាប់ប្រញាល់​មក​កន្លែងកើតហេតុ ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា ​មុនពេលកើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកស្គូ​ពី ​បើកបរ​ក្នុងល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី ជើង​ទៅ​ត្បូង បើក​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ដែល​ជិះស្របគ្នា ហើយ​ម៉ូតូ​ជិះ​ទៅកណ្តាលផ្លូវ ស្រាប់
តែ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ខាងលើ បើកបរ​ក្នុងទិស​ដៅពីត្បូងទៅជើង​​បុក​ចំពាក់​កណ្ដាល​ម៉ូតូ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​​កុងតឺន័រ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​ជាង​៥០​ម៉ែត្រ ហើយ​​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពី​រថយន្ត​រត់​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​យករថយន្ត​កុងតឺន័រ​ ព្រមទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​​ទៅ​រក្សា​ទុក ដើម្បី​​រង់​​ចាំ​ការ​ដោះស្រាយនៅ​​ថ្ងៃក្រោយ ។

ចំណែក​សព​​ជនរងគ្រោះទាំង​​​២នាក់​ប្តីប្រពន្ធ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ធ្វើ​លិខិត​ប្រគល់​សព​អោយទៅ​​ក្រុម​គ្រួសារ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ