ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​លើក​ទី​១​លើ​អង្រឹង​ក្រោមផ្ទះ ទី​២​ទៅ​បេះ​ផ្លែ​ពុទ្ទ្រា ទី​៣​នៅ​…!» ៣​ដង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ជន ជាតិ​ឥ​ស្លា​ម​ដូច​គ្នា​អាយុ​៩​ឆ្នាំ និង​មាន​សតិ​មិន​ប្រក្រតី​នោះ​បាន​សម្រេច​ជា​ច្រើន​ដង ហើយ​ត្រូវ​នគរបាល​ស្រុក​ឆ្លូង ធ្វើការ​ចាប់ខ្លួន​ទៅ​តាម​ពាក្យ​ប​ណ្តឹ​របស់​ស្ត្រី​ជា​ជីដូន​របស់​នាង​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ចិន គ្រី…

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ជន ជាតិ​ឥ​ស្លា​ម​ដូច​គ្នា​អាយុ​៩​ឆ្នាំ និង​មាន​សតិ​មិន​ប្រក្រតី​នោះ​បាន​សម្រេច​ជា​ច្រើន​ដង ហើយ​ត្រូវ​នគរបាល​ស្រុក​ឆ្លូង ធ្វើការ​ចាប់ខ្លួន​ទៅ​តាម​ពាក្យ​ប​ណ្តឹ​របស់​ស្ត្រី​ជា​ជីដូន​របស់​នាង​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ចិន គ្រី ហៅ​គី​នី​ន អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឆ្លូង​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​ខ្មែរឥស្លាម​ត្រូវជា​ជីដូន​របស់​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៩​ឆ្នាំ រស់នៅ​ឃុំ​ព្រែក​សា​មាន់ ស្រុក​ឆ្លូង​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី​អាយុ​៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ជាមួយនឹង​ជីដូន ខណៈ​ឱ​ពុក​ម្តាយ​ទៅ​ធ្វើ​កម្មករ​នៅ​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឆ្លូង​។

បើ​តាម​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​មក​នគរបាល​ថា កាលពី​អំឡុង​រយៈពេល​មួយ​ខែ​មុន ជន​សង្ស័យ​បាន​ល្បូ​ង​នាង​រំលោភ​បាន​សម្រេច​៣​ដង​។ ដោយ​លើក​ទី​មួយ រំលោភ​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​នៅ​ពេល​ជីដូន​នាង​មិន​នៅ​។ លើក​ទី​ពីរ បាន​ល្បួង​នាង​ឲ្យ​ទៅ​បេះ​ផ្លែ​ពុទ្ទ្រា នៅ​ខាងក្រោយ​ភូមិ ហើយ​ក៏​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច និង​លើក​ទី​បី ចាប់​នាង​រំលោភ​នៅ​ស្រែ​រហូត​បាន​សម្រេច​។ ក្មេង​ស្រី​រូប​នេះ​ថា ជនសង្ស័យ​បាន​ច្របាច់​.​ក​នាង​មិន​ឱ្យ​ស្រែក​នៅ​ពេល​គេ​ធ្វើ​សកម្មភាព​ចាប់រំលោភ​មក​លើ​រូប​នាង​។

អធិការ​នគរបាល​ស្រុក​ឆ្លូង​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង គ្រោះ​បាន​ប្រាប់​រឿង​នេះ​ទៅ​ជីដូន ហើយ​ជីដូន​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​មក​នគរបាល ស្រុក ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​ជន​នេះ​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​មែន តែ​មិន​ស៊ីជម្រៅ ដោយ​គ្រាន់តែ​ប្រើ​ដៃ​ស្ទាប​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ