ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០១៨​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការកើនឡើង​​ជាង​ឆ្នាំ​មុន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​នៃមន្ទីរ​ទេសចរខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ខេត្តក្រចេះ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​លេង​កំសាន្ត​នៅ​តាម តំបន់​ទេសចរណ៍​ទាំង​១៦​កន្លែង ក្នុង​ទូ​ទាំង​ខេត្ត​សរុប​ចំនួន ជិត​៣៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧…

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​នៃមន្ទីរ​ទេសចរខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ខេត្តក្រចេះ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​លេង​កំសាន្ត​នៅ​តាម តំបន់​ទេសចរណ៍​ទាំង​១៦​កន្លែង ក្នុង​ទូ​ទាំង​ខេត្ត​សរុប​ចំនួន ជិត​៣៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ គឺ​មានការ​កើនឡើង​ជិត​៥​ម៉ឺន​នាក់ ស្មើនឹង​ជាង​១២% ។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង​២​ម៉ឺ​នាក់ ដែល​ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​តួលេខ​កើនឡើង​។

ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​លើក​ឡើង​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន មក​ខេត្តក្រចេះ ភាគច្រើន​ផ្តោត​ក្នុង​ទិស​ដៅ​ដំណើរ​កំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្តក្រចេះ​ក្នុង​នោះ​រួម​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ធម្ម ជាតិ និង​រមណីយដ្ឋាន​សហគមន៍​កែ​ច្នៃ​សរុប​មាន​ចំនួន​១៦​កន្លែង​។

ក្រុម​មន្ត្រី​បាន​កត់សម្គាល់​ទៀត​ថា ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ទាំង​១៦​កន្លែង ដែល​ត្រូវ​បាន​មន្ទីរ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​រៀបចំ​សម្រាប់​ទទួលភ្ញៀវ ក្នុង​នោះ តំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី តំបន់​ទេសចរណ៍​អន្លង់​ផ្សោត ក៏​ដូច​ជា​តំបន់​ទេស ចរណ៍​វប្បធម៌​ព្រះ​វិហារ​សសរ​១០០ ជា​គោលដៅ​លេចធ្លោ​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​ទស្សនា​ក៏​ដូច​ជា​លេង​លំហែ​។

បើ​ទោះជា​បែប​ណា ការ​អ​សណ្តាប់ធ្នាប់​នៅ​តាម​តំបន់​ទេសចរណ៍ ការ​តម្លើង​ថ្លៃ​មុខ ទំនិញ​ម្ហូប​អារ​ហារ​នៅ​រដូវ​ថ្ងៃ​បុណ្យ​ទាន​នៅ​តាម​រមណីយដ្ឋាន ក៏​ដូច​ជា​ការ​គ្មាន​អនាម័យ បរិស្ថាន គឺ​នៅ​តែ​ជា​មតិ​លើក​ឡើង​របស់​ភ្ញៀវ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្តក្រចេះ​។

នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ អនុប្រធាន​មន្ទីរ លោក ចាន់ សុ​គ​ន្ឋី បាន​លើក​ឡើង​ដោយ​បញ្ជាក់​ជំហរ​លើ​ផែនការ​ចក្ខុវិស័យ​ដើម្បី អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តក្រចេះ ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ថា មន្ទីរ​នឹង​សហ ការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ក្នុង​ការ​រៀបចំ​រមណីយដ្ឋាន​ទេស
ចរណ៍ ឲ្យ​មាន​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព និង​ឲ្យ​មាន​ភាព​ទាក់ទាញ ដើម្បី​បម្រើ​ដល់​ការ​កំសាន្ត​សប្បាយ​របស់​ភ្ញៀវ ទេចរ​ជាតិ និង​អន្តរា​ជាតិ​ឲ្យ​មាន​ភាព​ប្រសើរ​។

ការ​សហការ​ជាមួយ​ដៃគូរ​អង្គការ​ពាក់​ព័​ន្ឋ​លើ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ​ទេច​សចរ ពី​សហគមន៍​ទេសចរ​ដើម្បី​លើកកំពស់​សេវាកម្ម គុណភាព អនាម័យ​បរិស្ថាន នៅ​តាម​តំបន់​គោលដៅ​ទេសចរ ជា​ផែនការ​ថ្មី​បន្ថែម របស់​មន្ទីរ​ទេសចរ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​វិស័យ​​ទេសចរ​នៅ​ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៩​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ