ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​រៀងរាល់ថ្ងៃ និង​យប់​មិន​លោះ​ថ្ងៃ​សោះ​ហើយ​ឈ្មួញ​នៅ​តែ​ផ្គើន​ដដែល(មានវីដេអូ)

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក វ៉ា សុ​ផា​ន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ហ៊ីង មច្ចុ​រម្យ បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​១​គ្រឿង​ទ្វារ​បង្អួច…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក វ៉ា សុ​ផា​ន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ហ៊ីង មច្ចុ​រម្យ បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​១​គ្រឿង​ទ្វារ​បង្អួច លក្ខណៈ​កែ​ច្នៃ​ពាក់កណ្ដាល​សម្រេច​បាន កាលពី​យប់​ទៀប​ភ្លឺ​វេលា​ម៉ោង​៣​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូ​ង​ជាតិ​លេខ​៧៨A ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ ស្រែ​ពក​ថ្មី ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ដឹក​ទ្វារ​បង្អួច​ដែល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ខាងលើ​នោះ គឺ​បាន​ធ្វើការ​ដឹក​ចេញពី​ភូមិ​ស្រែ​គរ​ថ្មី ឃុំ​ស្រែ​គរ ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​មាន​បា​រ៉ា​ស់​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​ត្រឹមត្រូវ​នៅ​តែ​ថ្លោះធ្លោយ​អោយ​រថយន្ត​ដឹកឈើ​ឆ្លងកាត់​រួច ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រថយន្ត​សាំ​យ៉ុ​ង​ដែល​ដឹក​ទ្វារ​បង្អួច​ចេញពី​តំបន់​ភូមិ​ស្រែ​គរ​ថ្មី ឃុំ​ស្រែ​គរ ស្រុក​សេ​សាន ជា​រៀងរាល់ថ្ងៃ យប់​មិន​លោះ​ថ្ងៃ​សោះឡើយ គឺ​សមត្ថកិច្ច​ធ្លាប់​បាន​បង្ក្រាប​ម្ដង​ពីរ​ដង​រួច​មក​ហើយ​ដែរ តែ​ក្រុម​ឈ្មួញ​ទាំងនោះ​នៅ​តែ​ផ្គើន​ដដែល ។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ទីតាំង​ភូមិសាស្ត្រ​ដែល​ក្រុម​ឈ្មួញ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ចេញ​ជា​រៀង​រាល់​យប់​ថ្ងៃ​នោះ គឺ​មាន​សិប្បកម្ម​ជា​ច្រើន​កន្លែង ។ បច្ចុប្បន្ន​រថយន្ត​សាំ​យ៉ុ​ង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រូវ​បាន​អូស​យក​មក​ទុក​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង និង​រង់ចាំ​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់កា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ