ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់! មនុស្ស​ពី​៣០​ទៅ​៤០​នាក់ ជាប់​ក្រោម​គំនរ​បាក់បែក​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី បាន​​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៣១​ធ្នូ​ថា ការ​បាក់​អគារ​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង​ ​MAGNITOGORSK ​តំបន់​អ៊ូ​រ៉ា​ល់ ប្រហែល​មក​ពី​​ការ​ធ្លាយ​ផ្ទុះ​ឧស្ម័ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​និង​របួស​៥​នាក់ ហើយ​ពិត​ណាស់​មនុស្ស​រវាង​ពី​៣០​ទៅ​៤០​នាក់…

ប្រទេស​រុ​ស្ស៊ី ៖ បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី បាន​​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៣១​ធ្នូ​ថា ការ​បាក់​អគារ​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង​ ​MAGNITOGORSK ​តំបន់​អ៊ូ​រ៉ា​ល់ ប្រហែល​មក​ពី​​ការ​ធ្លាយ​ផ្ទុះ​ឧស្ម័ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​និង​របួស​៥​នាក់ ហើយ​ពិត​ណាស់​មនុស្ស​រវាង​ពី​៣០​ទៅ​៤០​នាក់ ជាប់​ក្រោម​គំនរ​បាក់បែក​។

ការ​ផ្ទុះ​បាន​បំផ្លាញ​ផ្ទះ​៤៨​ល្វែង​នៃ​អគារ​មាន​កម្ពស់​៩​ជាន់ ក្នុង​ទីក្រុង​ស្ថិត​នៅ​ចម្ងាយ ១៧០០​គីឡូ​ម៉ែ​ត​ខាងកើត​ក្រុង​មូ​ស្គូ​នោះ​។ ប្រ​ធានា​ធិ​ប​តី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​នា​ចុង​រសៀល​ថ្ងៃ​ទី​៣១​ធ្នូ បាន​ទៅ​កាន់​កន្លែង​នោះ​។ លោក​បាន​ទៅ​សាកសួរ​សុខទុក្ខ​បណ្ដា​អ្នក​របួស​នៅ​មន្ទីរពេទ្យ ហើយ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

រដ្ឋមន្ត្រីក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​លោក​អេ​វ​ហ្គេ​នី​ហ្ស៊ីនី​ត​ឆេវ នា​យប់​ថ្ងៃ​ទី​៣១​ធ្នូ​អះអាង​ថា មនុស្ស​រវាង​ពី​៣០​ទៅ​៤០​នាក់​អាច​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ខណៈ​ប្រជាជន​ភាគ​ច្រើ​កំពុង​ដេក​លង់លក់​នៅឡើយ​។ ការងារ​ជួយ​សង្គ្រោះ​ពិតជា​មានការ​លំបាក​ខ្លាំង ព្រោះ​សី​តុ​ណ្ហ​ភាព​ត្រជាក់​បំផុត​ដល់​២២​អង្សា​សេ​ក្រោម​សូន្យ​។

រដ្ឋមន្ត្រី​សុខាភិបាល​លោកស្រី​VERONIKA SKVORTSOVA​ថ្លែង​ថា វាសនា​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​កាន់តែ​អស់​ទៅ​ហើយ ព្រោះ​សី​តុ​ណ្ហ​ភាព​ត្រជាក់​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ