ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ឆ្លង​ឆ្នាំ​ ស៊េរី​ទំនើប​មួយ​គ្រឿង​ពន្លះ​ខ្ទេច ពន្លះ​ខ្ទី​ផ្អើល​សង្កាត់​បឹង​កេងកង​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Ferrari ទើប​ចេញពី​ខារ៉ាអូខេ​បើកបរ​ក្នុង​លឿន​ដូច​ហោះ​ទៅ​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​៤​កង់ ហើយ​រថយន្ដ​បង្ក​បាន​ដាច់​កង់​ឆ្វេង​អស់​មួយ និង​រេ​ចង្កូត​ទៅ​បុក​ហាង​មួយ​កន្លែង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​បន្ថែម​ទៀត បន្ទាប់​មក​ក៏​មាន​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា​ទៅ​បុក​កង់​របស់​រថយន្ត​បង្ក…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Ferrari ទើប​ចេញពី​ខារ៉ាអូខេ​បើកបរ​ក្នុង​លឿន​ដូច​ហោះ​ទៅ​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​៤​កង់ ហើយ​រថយន្ដ​បង្ក​បាន​ដាច់​កង់​ឆ្វេង​អស់​មួយ និង​រេ​ចង្កូត​ទៅ​បុក​ហាង​មួយ​កន្លែង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​បន្ថែម​ទៀត បន្ទាប់​មក​ក៏​មាន​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា​ទៅ​បុក​កង់​របស់​រថយន្ត​បង្ក បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​កាម​រី​យ៉ាងដំណំ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា​ឆ្នាំ​២០១៩ នៅ​មុខ​ហាង​ចិន​យីហោ​បង្កង​នាគ ផ្ទះ​លេខ​៤១៤AB មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​Ferrari ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-៣៣៣៣ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ដ​បង្ក​ខាងលើ បើក​ចេញពី​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជិត​កន្លែង​កើតហេតុ ធ្វើ​ដំណើរ​តាម បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គ្រាន់តែ​ចេញពី​ខារ៉ាអូខេ​ភ្លាម រថយន្ដ​បង្ក​នោះ​ជាន់​ហ្គ៊ែ​រ​មួយ​ទំហឹង លឿន​ដូច​ហោះ​ទៅ​មុខ​បាន​១០០​ម៉ែត្រ ក៏​ទៅ​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​អោយ​បាក់​ដួល​រលំ​អស់​៣​កង់ ចំណែក​រថយន្ដ​បង្ក​បាន​ដាច់​កង់​មុខ​ខាងឆ្វេង​ខ្ទាត​ទៅ​ចូល​ផ្លូវ​ម្ខាង​ទៀត និង​រេ​ចង្កូត​មក​ខាងស្តាំ​ទៅ​បុក​នឹង​ស្លាក​ហាង​ផឹកស៊ី​ចិន​មួយ​កន្លែង​យីហោ បង្កង​នាគ បណ្តាល​អោយ​ខ្ទេច​ស្លាក​យីហោ​អស់​មួយ​ផ្ទាំង និង​បាក់​ដួល​រលំ​តុ​ពេញ​មុខ​ហាង​។

ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​កាម​រី​ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ ២G-៦២៥៤បាន​បុក​កង់​របស់​រថយន្ត​បង្ក បណ្តាល​អោយ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​នោះ​ដាច់​កាឡេ​កង់​ខាងឆ្វេង​រង​ការ​ខូចខាត ចំណែក​បុរស​២​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​នោះ​មិន​មាន​រង​របួស​អ្វី​ទេ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​ចេញពី​កើតហេតុ​ទៅ​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ អោយ​សមត្ថកិច្ច​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ចំណែក​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ