ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​២​គ្រឿង​លើ​ផ្លូវជាតិ​លេខ​៣ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា កាល​វេលា​ម៉ោង​២​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ចន្លោះ​គីឡូ​១៩៥-១៩៦ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា កាល​វេលា​ម៉ោង​២​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ចន្លោះ​គីឡូ​១៩៥-១៩៦ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ទិស​ដៅ​ពី​កំពត​មក​វាល​រេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១A-០១៨៥ (​មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​) និង​មួយ​គ្រឿង​ទៀត​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១F-០០៨២ (​មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​) ។

ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ​បណ្ដាល​ឱ្យ​ស្លាប់​បុរស​ម្នាក់ និង​រង​របួសធ្ងន់​ចំនួន​៤​នាក់ (​ប្រុស​ទាំងអស់​) ។ ក្រោយ​កើតហេតុ រថយន្ត​ខាង​បាន​បើក​គេច​បាត់​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ