ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច បុរសម្នាក់​ជួបគ្រោះអកុសល​យ៉ាង​រន្ធត់​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបា​ន​ឱ្យ​ដឹង​ថា មានគ្រោះថ្នាក់ចរាចរណ៍​​មួយ​បាន​កើតឡើងរវាង​រថយន្ត​មួយគ្រឿង (ត្រូវបានគេអះអាង​ថាជា​​រថយន្ត​ដឹកទឹកកក) បានបុកជាមួយ​​ម៉ូតូ​មួយគ្រឿង បណ្តាល​ឱ្យបុរសម្នាក់​ស្លាប់​នៅនឹង​កន្លែង ។ ​​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលាម៉ោង​​៤រសៀល​ថ្ងៃទី​​៣១ ធ្នូ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបា​ន​ឱ្យ​ដឹង​ថា មានគ្រោះថ្នាក់ចរាចរណ៍​​មួយ​បាន​កើតឡើងរវាង​រថយន្ត​មួយគ្រឿង (ត្រូវបានគេអះអាង​ថាជា​​រថយន្ត​ដឹកទឹកកក) បានបុកជាមួយ​​ម៉ូតូ​មួយគ្រឿង បណ្តាល​ឱ្យបុរសម្នាក់​ស្លាប់​នៅនឹង​កន្លែង ។

​​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលាម៉ោង​​៤រសៀល​ថ្ងៃទី​​៣១ ធ្នូ ឆ្នាំ​២០១៨ តាមផ្លូវ​២០១១ នៅ​ចំណុចភូមិ​ច្រែស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលស្លាប់​ឈ្មោះសៀវ ជឿន ភេទប្រុស អាយុ​​​៣៨​ឆ្នាំ​ ជា​កម្មកររថយន្ត​បាញ់បេតុង​ មានទីលំនៅនៅភូមិទឹកលិច​ ឃុំ​ក្រាំងអំពិល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​ជាអ្នកបើកបរម៉ូតូមួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ​ ១G-១៧០៨ ។

តាមប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូមួយគ្រឿងធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីជើងមកត្បូង​ លុះមកដល់​ចំណុចកើតហេតុខាងលើ ស្រាប់តែមាន​រថយន្ត​មួយគ្រឿង ដែលគេអះអាង​ថាជា​រថយន្ត​ដឹកទឹកក ​បាន​បើកចេញពីសិប្បកម្ម​ផលិតទឹកកកដែល​នៅ​ខាងលិច​ផ្លូវបានបុកម៉ូតូ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ​ស្លាប់​នៅនឹងកន្លែងកើតហេតុ​ ហើយរថយន្ត​ដឹក​ទឹកក​នោះ​ក៏បាន​បើកគេចទៅបាត់ស្រមោល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ