ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​នាំ​គ្នា​ធ្វើ​អី​ៗ​លើ​នារី​ម្នាក់​រហូត​បាន​សម្រេច

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​បី​នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ ខណៈ​ដែល​នាំ​គ្នា​ទៅ​ចាប់​នារី​ម្នាក់​កំពុង​អង្គុយ​ផឹក​នៅ​មាត់ទន្លេ ហើយ​បី​យក​ទៅ​គុម្ពោត​ព្រៃ​ក្បែរ​មាត់ទន្លេ ធ្វើ​សកម្មភាព​រំលោភ​ម្នាក់​ម្តង​ៗ​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គុម្ពោត​ព្រៃ​ក្បែរ​មាត់ទន្លេ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​បី​នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ ខណៈ​ដែល​នាំ​គ្នា​ទៅ​ចាប់​នារី​ម្នាក់​កំពុង​អង្គុយ​ផឹក​នៅ​មាត់ទន្លេ ហើយ​បី​យក​ទៅ​គុម្ពោត​ព្រៃ​ក្បែរ​មាត់ទន្លេ ធ្វើ​សកម្មភាព​រំលោភ​ម្នាក់​ម្តង​ៗ​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គុម្ពោត​ព្រៃ​ក្បែរ​មាត់ទន្លេ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ខេត្តកណ្ដាល មុខរបរ​នៅផ្ទះ​។ ជនសង្ស័យ​ទី​០១-​ឈ្មោះ លន ហ៊ី​ម អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំចត ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​ថៅកែ​មេន​ដុត​ខ្មោច ទី​០២-​ឈ្មោះ ស្រ៊ិ​ន ស្រ៊ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ដើម​ពោធិ៍​ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​កម្មករ​មេន​ដុត​ខ្មោច ទី​០៣-​ឈ្មោះ ចក់ ណា​ក់ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​កម្មករ​មេន​ដុត​ខ្មោច ។

នគរបាល​ស្រុក​កោះធំ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​នា​វេលា​ម៉ោង​០៦​ល្ងាច ជន​រង​គ្រោះ និង​មិត្តភក្តិ​ស្រី​ៗ​បាន​នាំ​គ្នា​ជិះ​កង់​ចេញពីផ្ទះ​ម្នាក់​មួយ​គ្រឿង​ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​ម្នាក់​ទៀត​នៅ​ផ្សារ​ព្រែក​ប៉ុក ខេត្តកណ្ដាល ។ នៅ​ទីនោះ​បាន​បន្តិច​ពួក​គេ​ក៏​ជិះ​កង់​ត្រឡប់​មក​វិញ ពេល​មក​ដល់​ជិត​វត្ត​ព្រែក​ស្ដី ពួក​គេ​ក៏​បាន​ទិញ​ស្រា ចំនួន​៤​កំប៉ុង ហើយ​នាំ​គ្នា​ទៅ​ផឹក​នៅ​មាត់ទន្លេ​ខាង​មុខ​វត្ត​ព្រែក​ស្ដី ដែល​ជា​កន្លែង​ពួក​គេ​ធ្លាប់​ទៅ​លេង​នៅ​ទីនោះ​ជា​ញឹកញាប់ ។

នៅ​ពេល​ដែល​កំពុង​ផឹក ក៏​ស្រាប់តែ​បក្ខពួក​ជនសង្ស័យ​ទាំង​បី​នាក់ ដែល​គេ​ជួល​មេន​មក​បូជាសព​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ដើរទៅ​សុំ​ផឹក​ជាមួយ​ជន​រង​គ្រោះ និង​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​បាន​យក​ស្រា​បៀរ​របស់​ពួក​គេ​ទៅ​ជាមួយ​ផង​ដែរ ។ លុះដល់​ពេល​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​មិត្ត​ភ​ក្កិ​របស់​ជន​រង​គ្រោះ បាន​ជិះ​កង់​ទៅ​ទិញ​ទឹក​ដោយ​ទុក​អោយ​ជន​រង​គ្រោះ​នៅ​ជាមួយនឹង​បក្ខពួក​ជនសង្ស័យ នៅ​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ស្រ៊ិ​ន ស្រ៊ បាន​ចាប់​បី​ជន​រង​គ្រោះ​យក​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រង់​គុម្ពោត​ព្រៃ​ក្បែរ​មាត់ទន្លេ ក៏​បាន​ដាក់​នាង​ចុះ​ទៅ​លើ​ដី រួច​ធ្វើ​សកម្មភាព​ចាប់​ស្រាតខោ​ជន​រង​គ្រោះ​ចេញ ហើយ​រូបគេ​ក៏​បាន​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ទ​វៈ ទៅ​លើ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​មួយ​ដង​ក៏​លើក​ខោ​ស្លៀក​ដើរ​ចេញ​ទៅ​ដោយ​បន្សល់​ទុក​ខ្សែក្រវាត់​នៅ​កន្លែង​កើតហេតុ​។

ភ្លាម​នោះ​បក្ខពួក​របស់​គេ​ពីរ​នាក់​ទៀត គឺ​ឈ្មោះ ចក់ ណា​ក់ និង លន ហ៊ី​ម បាន​ចូល​ទៅ​រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​បន្តបន្ទាប់​គ្នា​រហូត​បាន​សម្រេច​ម្នាក់​មួយ​លើក​ដែរ ។ ចំណែក​នារី​រង​គ្រោះ​នៅ​ពេល​នោះ​ខំ​ស្រែក​តែ​ត្រូវ​ពួក​គេ​យកដៃ​ខ្ទប់មាត់ នាង​គិតតែ​យំ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំង​៣​នាក់​ក៏​បាន​ដើរទៅ​កន្លែង​មេន​ដុត​ខ្មោច​របស់​ពួក​គេ​វិញ​ទៅ ចំណែក​នារី​រង​គ្រោះ​ក៏​បាន​ដើរមក​រក​មិត្តភក្ដិ​ខ្លួន​ស្រប​ពេល​នោះ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​មក​ដល់​ទើប​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​នឹង​នាំ​ទៅ​ចង្អុលមុខ​ជនសង្ស័យ​ទាំង​បី​នាក់ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​ស​ន្ទ​វៈ ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ម្ដង​រហូត​បាន​សម្រេច​ប្រាកដ​មែន ដោយ​ពុំ​មាន​ប្រើប្រាស់​ស្រោមអនាម័យ​ទេ ក្រៅពី​ឈ្មោះ លន ហ៊ី​ម ដែល​បាន​ប្រើ​ស្រោមអនាម័យ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយនឹង​វត្ថុ​តាង​ដូច​បាន​ចាប់​យក​ខាងលើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ