ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្តា​អ្នកកាសែត​​ខេត្តក្រចេះ​…ត្រូវតែ​ដឹង​រឿង​នេះ​!

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ នៅ​តែ​តម្រូវ​ឲ្យ​អ្នកកាសែត​ដែល​វត្ត​មាននៅ​ខេត្ត មួយ​នេះ​មក​បង្ហាញខ្លួន ​និង​ចុះបញ្ជី​ឈ្មោះ​អង្គភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​និង​មន្ទីរ ប្រសិនបើ​អ្នកកាសែត​ទាំងនោះ​មិន​អនុវត្ត​តាម​ដូច​ទៅ​តាម​ការ​ណែនាំ​ទេ​នោះ គឺ​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា សកម្មភាព​របស់​អ្នកកាសែត​ទាំងនោះ ជា​សកម្មភាព​​ខុសច្បាប់​។ ការ​ជូនដំណឹង​របស់​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ…

ខេត្តក្រចេះ​៖ មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ នៅ​តែ​តម្រូវ​ឲ្យ​អ្នកកាសែត​ដែល​វត្ត​មាននៅ​ខេត្ត មួយ​នេះ​មក​បង្ហាញខ្លួន ​និង​ចុះបញ្ជី​ឈ្មោះ​អង្គភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​និង​មន្ទីរ ប្រសិនបើ​អ្នកកាសែត​ទាំងនោះ​មិន​អនុ
វត្ត​តាម​ដូច​ទៅ​តាម​ការ​ណែនាំ​ទេ​នោះ គឺ​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា សកម្មភាព​របស់​អ្នកកាសែត​ទាំងនោះ ជា​សកម្មភាព​​ខុសច្បាប់​។

ការ​ជូនដំណឹង​របស់​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ ដែល​តម្រូវ​ឲ្យ​អ្នកកាសែត​ដែល​មាន​ប្រើកាត​សម្គាល់​ខ្លួន​និង​កំពុង​មាន​វត្ត​មាននៅ​ខេត្តក្រចេះ ​មិន​តិច​ពី​ជាង​៥០០​ស្ថាប័ន​អង្គភាពមកចុះបញ្ជី​នេះ ក្រោយ​ពី​បាន​ផ្សព្វ ផ្សាយ​សេចក្តីជូនដំណឹង​ មាន​រយៈពេល​ជា​ច្រើន​ខែ​មកនេះ គឺ​មាន​អ្នកកាសែត​ចំនួន​តិចតួច​ប៉ុណ្ណោះ​​ដែល​បាន​​មក​ចុះបញ្ជី​ឈ្មោះ​។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ​លោកស្រី ណៃ ធីតា បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣០ ខែធ្នូ នេះ​ថា ប្រសិនបើ​អ្នកកាសែត​ដែល​មិន​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​មន្ទីរ​ហើយ​ចុះ​ទៅ អនុវត្ត​ការងារ​មិន​ប្រ​តី​នោះ ត្រូវ​បាន​លោកស្រី​ចាត់​ទុក​ថា​ជា​សកម្មភាព​ខុសច្បាប់ ហើយ​អាជ្ញា ធរ​មូលដ្ឋាន​អាច​មាន​សិ​ទ្ឋ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បាន​។

សេចក្តីរាយការណ៍​ពី​តំបន់​នានា​នៅ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​មាន​អ្នកកា សែត​ចំនួន​ជាង​៥០០​នាក់​កំពុង​តែ​ប្រើប្រាស់​តួនាទី​ក្នុង​សកម្មភាព​ផ្តោត​ចំបង​លើ​បទល្មើស​ព្រៃ ឈើ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​។
ការ​ប្រមូលផ្តុំ​គ្នា ជា​បណ្តុំ​កុងត្រូល ក៏​ដូច​ជា​ការ​ប្រដេញ​រថយន្ត​ប្រ​ម៉ា​ញ់​រថយន្ត ឬ​ក៏​រឺ​ម៉ក ដឹកឈើ នៅ​តាម​ផ្លូវជាតិ និង​តាម​ផ្លូវ​នានា នៅ​តែ​ជា​កម្ម​ភាព​មួយ​ដ៏​ក្តៅ​គគុក ដែល​បង្ក​ឡើង ពី​ក្រុម​អ្នកកាន់កា​ត​កាសែត ក្នុង​រូបភាព​តាម​ប្រ​ម៉ា​ញ់​ផ្តិត​យក​រូបភាព​ព័ត៌មាន​។

សកម្មភាព​របស់​អ្នកកាន់កា​សែត ប្រុស ស្រី ក្មេ​សង​ចាស់​ទាំងនេះ បាន​ក្លាយជា​ក្តី​បារម្ភ មួយ​ដល់​ពលរដ្ឋ ដែល​បារម្ភ​ពី​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ការ​ជា​បារម្ភ​របស់ អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដែល​ងាយ​និង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ នៅ​ពេល​ណាមួយ​នៅ ពេល​ក្រោយ​ពី​ពួក​គាត់​មើលឃើញ​ថា ផ្លូវ​សាធារណៈ​ត្រូវ​បាន​ធ្វើ​ម្ចាស់​ការ​ដោយ​អ្នកកាសែត យក​មក​ធ្វើ​ជា​បណ្តុំ​ឬ​ប្រដេញ​កាក់​ដើម្បី​ធ្វើ​អាជីវកម្ម​ទៅ​វិញ​នោះ​។

ក្រុម​មន្ត្រី​បាន​និយាយ​ថា បញ្ហា​សកម្មភាព​អនាធិបតេយ្យ​របស់​អ្នកកាសែត ដែល​កំពុង តែ​ជៈ​ឥ​ទ្ឋិ​ពល​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ត្រូវ​បាន​លើកយក​មក​ជជែក​ក្នុង​អង្គប្រជុំ នៅ​រាល់​កិច្ចប្រជុំ ប្រចាំខែ របស់​គណ​បញ្ជាការ​ឯកភាព​ស្រុក​និង​ខេត្ត​។

ជុំវិញ​ការ​លើក​ឡើង​នេះ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ​លោកស្រី ណៃ ធីតា បាន បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩​នេះ មន្ទីរ​និង​ស្រង់​ទិន្នន័យ​លើ​ចំនួន​អ្នកកាសែត​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ប្រើ​ភ្នាក់ងារ​តាម​បណ្តា​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​តួរ​លេខ និង​តាមដាន​មើល​សកម្មភាព​របស់​អ្នកកាសែត ហើយ​បើ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នោះ​មន្ទីរ និង​បញ្ជូន​ឈ្មោះ​អ្នកកាសែត​និង​អង្គភាព​របស់​ពួក​គេ​ទៅ​ក្រសួង​ដើម្បី​មាន​វិធានការ​ ៕

អត្ថបទសរសេរ ដោយ