ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឈឹម ​ផល​វរុណ ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨​ កក្កដា ឆ្នាំ២០១៣​ លោកឈឹម​ ផលវរុណ ​ប្រធាន​វិទ្យា​ស្ថាន​ពល​រដ្ឋ​វិទ្យាបាន​ដាក់​ពាក្យ​បណ្តឹង​ចូល​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​លោក ​ខឹម​ វាសនា​​ ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ប្រជាធិប​តេយ្យ​ដែល​មាន​ទី​ស្នាក់​ការ​ស្ថិត​នៅ​ផ្ទះលេខ​១០៦​ ​ផ្លូវលេខ​៣១៥ សង្កាត់​​បឹងកក់​២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ពី​បទបរិហា​រ​កេរ្តិ៍ជាសាធារណៈ​​ក្លែងព័ត៌​មាន​ និង

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨​ កក្កដា ឆ្នាំ២០១៣​ លោកឈឹម​ ផលវរុណ ​ប្រធាន​វិទ្យា​ស្ថាន​ពល​រដ្ឋ​វិទ្យាបាន​ដាក់​ពាក្យ​បណ្តឹង​ចូល​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​លោក ​ខឹម​ វាសនា​​ ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ប្រជាធិប​តេយ្យ​ដែល​មាន​ទី​ស្នាក់​ការ​ស្ថិត​នៅ​ផ្ទះលេខ​១០៦​ ​ផ្លូវលេខ​៣១៥ សង្កាត់​​បឹងកក់​២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ពី​បទបរិហា​រ​កេរ្តិ៍ជាសាធារណៈ​​ក្លែងព័ត៌​មាន​ និង​​ប្រមាថ ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៤​ កក្កដា​ ឆ្នាំ២០១៣​ ទាមទារ​​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ ​និង​សំណង​ជំងឺចិត្ត១​ម៉ឺន​ដុល្លារ និង​សូម​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​ខឹម​ វាសនា តាម​ច្បាប់ ។

​យោង​តាម​ពាក្យ​បណ្តឹង​របស់ លោក​ ឈឹម ផលវរុណ បាន​ដាក់​ជូន​ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ​បញ្ជាក់ថា «​​​ការ​ផ្សព្វ​ផ្សាយ​ជា​សាធា​រ​ណៈ​តាម​ហ្វេសប៊ុក»​ កាលពីថ្ងៃទី៤ កក្កដា​ ឆ្នាំ២០១៣​ ឈ្មោះ ខឹម​ វាសនា ​​ប្រធាន​គណបក្សសម័្ពន្ធ​ ដើម្បី​ប្រជាធិប​តេយ្យ​ មាន​ទី​ស្នាក់​ការ ស្ថិត​នៅ​ផ្ទះ​លេខ​១០៦​ ​ផ្លូវលេខ​៣១៥ សង្កាត់​បឹង​កក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​យក​ដីកា​កោះ​ដែល​ចេញ​ដោយ​ចៅ​ក្រម​លី​ លីបម៉េង ដែល​​បាន​កោះ​ហៅ​លោក​ក្នុង​រឿង​រដ្ឋប្បវេណី មួយ​ដោយ​ឈ្មោះ ខឹម​ វាសនា នេះ​បាន​យក​ដីកានោះ​​ ​ដែល​ជា​ករណី​រឿង​រដ្ឋប្ប​វេណី​​ផ្ទាល់​ខ្លួន​របស់​លោក​ ​ហើយ​រូប​លោកក៏​មិន​ដែល​បាន​ឃើញ​ដីកា​នោះ​ដែរ តែបែរ​ជា​ដីកានេះ​បាន​ធ្លាក់​ទៅ​ដៃឈ្នោះខឹម​ ​វាសនា នេះ​ទៅ​វិញ ។

ពាក្យ​បណ្តឹង​នោះ​​បានសរសេរ​ទៀត​​ថា​ ឈ្មោះ​ ខឹម​ វាសនា ​​បាន​យក​ដីកានេះ​ទៅ​ដាក់​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​របស់​គាត់​​ (ខឹម​ វាសនា) និង​​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សេងៗ​​ទៀត ថែម​ទាំង​ធ្វើ​​ការ​អត្ថាធិប្បាយថា «ខ្ញុំឆបោក​លុយគេ»​​ដែល​ជា​ការ​បើក​​កកាយ​ កែច្នៃកា​ឡៃ​នូវ​សារ​ធាតុ​ខ្លឹម​សារព័ត៌​មាន​ក្លែង​​​ទៅ​ជា​ករណី​ព្រហ្ម​ទណ្ឌ​ទៅ​វិញ​ ​ដែល​ធ្វើឲ្យ​មហាជន​ទាំង​ឡាយ​ជឿជាក់ថា ករណី​នេះ ជា​ករណី​ព្រហ្ម​ទណ្ឌ​មាន​ចេតនា​បំផ្លិច​បំផ្លាញ និង​ត្មិះតិះដៀល ​ដែល​ធើ្វឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់លោក​ (ឈឹម ផលវរុណ) ថែមទៀត ​។ នៅ​ក្នុង​សង្គម​ហ្វេសប៊ុក​ (facebook) របស់​ ខឹម​ វាសនា​ ​​ឈ្មោះ​នេះ​បាន​សរសេរ​ថា «​ដីកាកោះ​ហៅ​លោក​ឈឹម​ ផល​វរុណ​ ហៅអាជ្រឹម​ ពីបទ​ជំពាក់​លុយ​គេ»​​។

ពាក្យ​បណ្តឹង​បាន​អះអាង​ថា​ ​អាស្រ័យ​ដូច​បាន​ជម្រាប​ជូនដូច​ខាង​លើនេះ លោក​សុំឲ្យ​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​មេត្តា​​ចោទ​ប្រកាន់ និង​ផ្តន្ទាទោស ឈ្មោះ ខឹម​ វាសនា តាម​ច្បាប់ និង​ទាមទារ​ប្រាក់​ដែល​បាន​ឆបោក​១០ម៉ឺន​ដុល្លារ​អារមេរិក និង​សំណងជំងឺ​ចិត្ត​ការ​ខូច​ខាតពេលវេលា​ចំនួន១​ម៉ឺនដុល្លារ​អាមេរិក និង​សូម​ផ្តន្ទាទោសតាមច្បាប់ ៕