ឆ្នាំ​នេះ កម្ពុជា​នាំ ចូល​ត្បូង​ពេជ្រ មិន​ទាន់​ច្នៃ​មាន កំណើន​ខ្ពស់


រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ​កម្ពុជា​បាន​នាំ​ចូល​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​មាន​ទឹកប្រាក់​សរុប​ជាង​៦៤​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ជាង​២០​លាន​ដុល្លារ ពោល​គឺ​មានការ​កើនឡើង​ជាង​២០០% ។ នេះ​បើ​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម ។

តាម​របាយការណ៍​បាន​បញ្ជាក់​ថា ខណៈ​ដែល​កម្ពុជា​នាំ​ចូល​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​មាន​កំណើន​ខ្ពស់​នោះ នៅ​ក្នុង​ឆាំ​២០១៨​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​មាន​ទឹកប្រាក់​ជាង​៣៩​លាន​ដុល្លារ​ផង​ដែរ ខណៈ​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​តែ​ជាង​៨​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ការ​នាំ​ត្បូង​ចូល​ត្បូង​ថ្ម ឬ​ត្បូង​ពេជ្រ​យក​មក​កែ​ច្នៃ​ក្នុងស្រុក​នេះ មិនមែន​សម្រាប់​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ក្នុងស្រុក​ទាំងស្រុង​នោះ​ទេ ភាគច្រើន​គឺ​សម្រាប់​នាំ​ចេញ ដោយ​គេ​អនុវត្ត​នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា « Kimberley Process » ហើយ​អាច​នាំ​ចេញ​បាន លុះត្រាតែ​ប្រទេស​នោះ​ជា​សមាជិក​កម្មវិធី​នេះ ។ ទោះបី​យ៉ាងណា លោក​បន្ត​ថា ៖« ការ​នាំ​ចូល​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ យក​មក​កែ​ច្នៃ​ក្នុងស្រុក​នេះ វា​បាន​ចូលរួម​ផ្តល់​ប្រយោជន៍​ទៅ​ដល់​កម្មករ ហើយ​ត្បូង​ដែល​យើង​កែ​ច្នៃ​រួច មិនមែន​សម្រាប់​ផ្គង់​ផ្គង់​តម្រូវការ​ក្នុងស្រុក​ទាំងស្រុង​នោះ​ទេ ភាគច្រើន​នាំ​ចេញ​ត្រឡប់​ទៅ​វិញ តាម​រយៈ​សុំ​ការ​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា »​។

លោក​បន្ត​ថា កម្ពុជា​នាំ​ចូល​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក មក​កែ​ច្នៃ ហើយ​កម្ទេច​ត្បូង​ដែល​សេសសល់​ចំណែក​តូច​ៗ គឺ​នាំ​ចេញ​ទៅ​ប្រទេស​ដែល​ជា​សមាជិក​ដូច​គ្នា​ក្នុង​នោះ​មាន​ដូច​ជា ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​វៀតណាម​ជាដើម ។តាម​រយៈ​ការ​គ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម ប​ច្នុ​ប្បន្ន​គឺ​មាន​តែ​ក្រុមហ៊ុន​១​ប៉ុណ្ណោះ​ដែល​អនុវត្ត​គម្រោង Kimberley Process ហើយ​កំពុង​ប្រតិបត្តិការ​កែ​ច្នៃត្បូង​មិន​ទាន់​កែ​ឆ្នៃ​សម្រាប់​នាំ​ចេញ ។

ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​មាន​តម្លៃ ត្រូវធ្វើ​ឡើង​ដោយ​ប្រកាន់ខ្ជាប់​នូវ​បទ​ប្បញ្ញត្តិ​អន្តរជាតិ​ដូច​ជា Kimberley Process ដើម្បី​ជៀសវាង​ការ​ជួញដូរ​ត្បូង​មក​ពី​តំបន់​មាន​ទំនាស់ ។ នេះ​បើ​តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ។ យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម បង្ហាញ​ថា ឆ្នាំ​២០១៦​កម្ពុជា​នាំ​ចូល​ត្បូង​ពេជ្រ​មិន​ទាន់​កែ​ច្នៃ​មាន​ទឹកប្រាក់​ជាង​១៨​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ជាង​២០​លាន​ដុល្លារ ។ ក្នុង​រយៈពេល​ឆ្នាំ​ដូច​គ្នា​នេះ​ដែរ កម្ពុជា​នាំ​ចេញ​ទៅ​វិញ មាន​ទឹកប្រាក់​ប្រមាណ​ជាង​៨,២​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ប្រមាណ​ជាង​៥,៧​លាន​ដុល្លារ កើនឡើង​ជាង​២,៧​លាន​ដុល្លារ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ