ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២​នាក់​និង​ស្ត្រី​ខ្មែរ​​ដែល​ត្រូវជា​សង្សារ​នឹង​គ្នា…មានជំនាញខ្លាំងមែន​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​ជនជាតិ​ចិន​២​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់ ​ដែល​ត្រូវជា​សង្សារ​នឹង​គ្នា បាន​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទូរស័ព្ទ​ដៃ​ចំនួន​១៤៣​គ្រឿង​របស់ក្រុមហ៊ុន​អន​ឡាញ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៦ ខែធ្នូ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​អូរ​ស្មាច់​រី​សត ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់…

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​ជនជាតិ​ចិន​២​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់ ​ដែល​ត្រូវជា​សង្សារ​នឹង​គ្នា បាន​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទូរស័ព្ទ​ដៃ​ចំនួន​១៤៣​គ្រឿង​របស់ក្រុមហ៊ុន​អន​ឡាញ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៦ ខែធ្នូ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​អូរ​ស្មាច់​រី​សត ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។

ជន​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ សៀ ជី​សៀង​(XIE Jixiang) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ គ្មាន​លិខិត​ឆ្លងដែន ២-​ឈ្មោះ​លី ជា​សៀង (Li xiaxiang) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ គ្មាន​លិខិតឆ្លងដែន និង៣-​​ឈ្មោះ សុំ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ ស្ត្រី​រូប​នេះ ជា​ស្រី​ស្នេហ៍​របស់​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​២​នាក់ ។

នគរបាល​ក្រុង​សំរោង​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​២​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ខាងលើ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្ពោះ​មក​កាន់​ខេត្តឧត្តរមានជ័យ និង​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​មាន​យីហោ​ឆៃ​ណា ក្នុងភូមិ​ដើម​ច្រេស សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ពួក​គេ​ទាំង​៣​នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​កាស៊ីណូ​អូរ​ស្មាច់​រី​សត តែ​នៅ​ពេល​ផ្នែក​សន្តិសុខ​សាកសួរ​រក​ប័ណ្ណសម្គាល់ខ្លួន​ដែល​បម្រើ​ការងារ ក្រុម​ជន​នេះ​ឆ្លើយ​ថា​ភ្លេច​នៅ​ក្នុង​បន្ទប់ដេក ។ លុះ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ជន​ទាំង​៣​នាក់​បាន​លួច​ចូល​តាម​របង គាស់​បន្ទប់​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​យក​អស់​១៤៣​គ្រឿង រួច​យក​ទៅ​លាក់​ទុក​ក្នុង​ធុងសំរាម​ក្បែរ​របង​ក្រុមហ៊ុន ។

នគរបាល​បញ្ជាក់​ថា ក្រោយ​ពី​បាន​ធ្វើ​សកម្ម ភាព​លួច​បាន​សម្រេច​ហើយ ក៏​ត្រូវ​សន្តិសុខ​ក្រុមហ៊ុន​ឃើញ​ជនជាតិ​ចិន​ដើរ​យួរ​វ៉ា​លី​សម​ក​ក្បែរ​របង​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ក៏​រាយការណ៍​ទៅ​នគរបាល​មក​ធ្វើ​ឆែកឆេរ ឃើញ​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​ទើប​ដឹង​ថា​ជន​នេះ​លួច​ពី​ក្រុមហ៊ុន ក៏​នាំ​ខ្លួន​ទៅ​ប៉ុ​ស្គិ៍​នគរបាល​សង្កាត់​អូរ​ស្មាច់​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទាំង​៣​នាក់​ឆ្លើយសារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​លួច​ទូរស័ព្ទ​នោះ​មែន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ