ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេច​ក៏​អ្នកមាន​ស្រី​ម្នាក់ ហ៊ាន​ទិញ​ត្រី​នេះ​ក្នុង​តម្លៃ​១,៨​លាន​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន

តាម​ប្រភព​ពីOddityបានឱ្យ​ដឹង​ថា ត្រី Koi ដែល​​មានកំណើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​មួយ​ក្បាល បាន​ក្លាយ​ខ្លួន​ទៅ​ជា​ត្រី​ចិញ្ចឹម​ដែលមានតម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ដោយសារ​តែ​មាន​អ្នក​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ​១,៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ត្រី Koi ដែល​មាន​ប្រវែង​១០១​សង់ទីម៉ែត្រ…

តាម​ប្រភព​ពីOddityបានឱ្យ​ដឹង​ថា ត្រី Koi ដែល​​មានកំណើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​មួយ​ក្បាល បាន​ក្លាយ​ខ្លួន​ទៅ​ជា​ត្រី​ចិញ្ចឹម​ដែលមានតម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ដោយសារ​តែ​មាន​អ្នក​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ​១,៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

ត្រី Koi ដែល​មាន​ប្រវែង​១០១​សង់ទីម៉ែត្រ ត្រូវ​បាន​ដាក់​ដេញថ្លៃ​ នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី Saki ក្នុង​ទី​ក្រុង​ហ៊ី​រ៉ូ​​ស៊ី​ម៉ា ប្រទេស​ជប៉ុន​ ។ ត្រី​ញី​មួយ​ក្បាល​នេះ បាន​ឈ្នះ​ពាន ជា​​ត្រី Koi កាលពី​ឆ្នាំ​មុន ទើប​បានជា​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ម្ល៉េះ​។

តម្លៃ​ត្រី Koi ថ្លៃ​ជាងគេ​ កាលពី​ឆ្នាំ​មុន មាន​តម្លៃ​ត្រឹមតែ៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ​។ តែ​សម្រាប់​ឆ្នាំ​នេះ គឺ​ថ្លៃ​កប់​ពពក ​។ នេះ​​ក៏​ដោយសារ​តែ វា​ជា​ពូជ Kohaku ដែល​មាន​ស្រកា.ស​សុទ្ធ (​គ្មាន​លាយ​ពណ៌​លឿង​) ហើយ​មាន​​​លាយ​ពណ៌​ក្រហម​ពពាល​​ដិត​ល្អ និងមាន​ព្រំដែន​ច្បាស់លាស់ ​។

អ្នក​ដែល​ហ៊ាន​ជះ​លុយ​ជិត​២​លាន​ដុល្លារ​នេះ គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ Yingying មក​ពី​តៃវ៉ាន់ ​។ នាង​ជា​អ្នកមាន​ស្តុកស្តម្ភ ហើយ​ជា​អ្នក​ស្រឡាញ់​ត្រី Koi​ ។ នាង​នឹង​យក​ត្រី​ទិញ​បាន​នេះទៅ​បង្កាត់​ពូជ ដើម្បី​ទទួល​​​បាន​ពង​ដល់​ទៅ៥០​ម៉ឺន​គ្រាប់ ហើយ​អាច​ញាស់​បាន​ខ្ទង់៥​ពាន់​ត្រី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​នៅ​តែ​ជា​ប្រទេស​លេខ​មួយ​ខាង​ចិញ្ចឹម​ត្រី Koi ដែល​ជា​មុខ​ជំនួញ​អាច​រក​ប្រាក់​បាន​ច្រើន​សន្ធឹកសន្ធាប់ ដល់​ទៅ​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៦៕

អត្ថបទសរសេរ ដោយ