ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ក្រឡាប់​រថយន្ត​ស្លា.ប់​មនុស្ស​៣​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កំពង់​សិលា​ថា នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១១១.១១២ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កំពង់​សិលា​ថា នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១១១.១១២ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បង្ក​ដោយ​ខ្លួនឯង​រថយន្ត​កូរ៉េ​ម៉ាក​ស្តា​រិច ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​២AW-០៩៨៥ មាន​ទិស​ដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​(​កើត​-​លិច​) លុះដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​បាន​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង ។

ករណី​ខាងលើ​មាន​អ្នក​រួម​ដំណើរ​ចំនួន​១៣​នាក់ ស្រី​០២​នាក់ បណ្តាល​អោយ​ស្លាប់​ចំនួន​០៣​នាក់ ក្មេង​ស្រី​ម្នាក់ របួសធ្ងន់​ចំនួន​០៩​នាក់ ស្រាល​ចំនួន​ម្នាក់ (​ត្រឡប់​ទៅ​ផ្ទះ​វិញ​) ។ មានឈ្មោះ​ដូច​ខាងក្រោម​១- ឈ្មោះ ធឿ​ន ធន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​អ្នកបើកបរ​) របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ២- ឈ្មោះ សែ​ម វី​រៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តបាត់ដំបង ៣- ឈ្មោះ សុខ ឡាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ភ្នំពេញ ៤-​ឈ្មោះ គឹ​ម សុ​ផាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ៥- ឈ្មោះ ឃឹម វន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ៦-​ឈ្មោះ សយ ប៉ុន​ថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​កំពង់ស្ពឺ ៧- ឈ្មោះ ឡាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ធំ ៨- ឈ្មោះ ទក ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ៩- ឈ្មោះ ចេ​វ សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តតាកែវ ១០- ឈ្មោះ ឆេ​ង ខន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ (​ស្លាប់​នៅ​នឹង​ន្លែ​ង​) ១១-​ឈ្មោះ ស្រី នាង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ (​ស្លាប់​នៅ​នឹង​កន្លែង​) ១២- ឈ្មោះ ធន ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤​ឆ្នាំ (​ស្លាប់​នៅ​នឹង​កន្លែង​) ។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ជន​រង​គ្រោះ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រែអំបិល ដើម្បី​ជួយ​សង្គ្រោះ​ចំពោះ​រថយន្ត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​កំពង់​សីលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ