ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ពោងពាយផ្ទុះការ​តវ៉ា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៤គ្រួសារ រស់នៅ​តាម​ផ្លូវ​លេខ​១៩៧២ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​ដោយ​លើក​បដា​ព្រោងព្រាត​ប្រឆាំង​អាជ្ញាធរ​ខណ្ឌ ដែល​ព្យាយាម​ចុះ​ទៅ​រុះរើរបង​របស់​ពួក​គាត់​ដោយ​ចោទ​ថា បាន​ធ្វើ​រំលោភលើ​ដី​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៤គ្រួសារ រស់នៅ​តាម​ផ្លូវ​លេខ​១៩៧២ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​ដោយ​លើក​បដា​ព្រោងព្រាត​ប្រឆាំង​អាជ្ញាធរ​ខណ្ឌ ដែល​ព្យាយាម​ចុះ​ទៅ​រុះរើរបង​របស់​ពួក​គាត់​ដោយ​ចោទ​ថា បាន​ធ្វើ​រំលោភលើ​ដី​ផ្លូវ ។

ការ​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ បន្ទាប់​ពី​អាជ្ញាធរ​ប៉ុនប៉ង​ទៅ​រុះរើ​របង​នោះ តែ​មិន​បាន​សម្រេច តែ​បាន​ព្រមាន​ថា​នឹង​ចុះ​មក​រុះរើ​ទៀត ។ ការ​ធ្វើ​របង​របស់​ពលរដ្ឋ​នោះ ត្រូវ​បាន​លោកម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា បោះបង្គោល​របង​លើ​ដី​ផ្លូវ​យកធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​លោក​បាន​បញ្ជា​ឲ្យ​រុះរើ ។

ទន្ទឹម​នឹង​ការ​លើក​បដា​តវ៉ា​នេះ ពលរដ្ឋ​ក៏​បាន​ចោទ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​វិញ​ថា អយុត្តិធម៌​ដែល​បានការ​ពារ​បុគ្គល​ឲ្យ​បោះបង្គោល​រំលោភ​យក​ដី​ផ្លូវ​ប្រវែង​ប្រមាណ​៥​ម៉ែត្រ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​បោះ
បង្គោល​ការពារ​ដី​របស់​ខ្លួន បែរជា​ត្រូវ​អាជ្ញាធរ​រារាំង​និង​ព្យាយាម​ប្រើ​អំណាច​មក​រុះរើ​ដោយ​ចោទ​ថា​ពួក​គាត់​រំលោភ​ដី​ផ្លូវ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​ដែល​ពួក​គាត់​បោះបង្គោល​នេះ គឺ​ពួក​គាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្លេ​៉ះ ដោយ​មាន​បង្កាន់ដៃ​បណ្តោះអាសន្ន ប៉ុន្តែ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ​ ។ ​លុះ​មក​ដល់​ឆ្នាំ​២០០៥ អាជ្ញាធរ​បាន​ចុះ​វែង​ធ្វើ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ពោងពាយ ពួក​គាត់​ក៏​បាន​ស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ចេញ​ប័ណ្ណ​ឲ្យ​ទេ​ដោយ​អះអាង​ថា ទីតាំង​ដែល​ពួក​គាត់​ស្នាក់​នៅ​ប៉ះពាល់​លើ​ចំណី​ផ្លូវ ។

គួរ​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន​១៤​គ្រួ​សារបាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដែល​លើក​ទី​១​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ កន្លង​មក​បន្ទាប់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​បោះបង្គោល​នោះ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រារាំង​មិន​ឲ្យ​បោះបង្គោល​និង​ចោទប្រកាន់​ថា ការ​បោះបង្គោល​របស់​អាជ្ញាធរ​នោះ​គី​រំលោភ​លើ​ដងផ្លូវ​លេខ​១៩៧២ ។ លុះ​ក្រោយមក​ជា​លើក​ទី​២​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា អាជ្ញាធរ​ក៏​បាន​បន្ត​ទៅ​ហ៊ុម​ព័ទ្ធ​របង​នោះ​ទៀត តែ​មិន​បាន​សម្រេច​ដោយ​ប្រជាពលរដ្ឋ​រារាំង និង​លើក​ទី​៣​នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ រហូត​បាន​សម្រេច ។

បន្ទាប់​ពី​មានការ​ធ្វើ​របង​ដែល​ការពារ​ដោយ​អាជ្ញាធរ​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើ​របង​ការពារ​ដី​របស់​ខ្លួន​វិញ និង​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​រុះរើ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែធ្នូ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​រារាំង​វិញ ។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​បាន​ទទូច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​រើ​ដោយ​ខ្លួនឯង បើ​ពុំ​រុះរើ​ទេ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ នឹង​បន្ត​ចុះ​ទៅ​រុះរើ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ទើប​ប្រជាពលរដ្ឋបន្ត​លើ​បដា​តវ៉ា និង​ស្រែ​កថា​អយុត្តិធម៌ ។ បន្ទាប់ពី​លើក​បដា នៅ​រសៀល​ថ្ងៃ​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​លើកគ្នា​ទៅ​តវ៉ា​នៅផ្ទះ​មេ​ភូមិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ