ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាត់បង់ជីវិត​​យ៉ាង​រន្ធត់​តាម​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុងល្បឿន​លឿន​វាក់​អើ​នឹង​រថយន្ត​ឆ្លងផ្លូវ​បុក​ចំពាក់​កណ្ដាល​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​បាន​បើក​គេច​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​កែង​ស្តុ​ប​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុងល្បឿន​លឿន​វាក់​អើ​នឹង​រថយន្ត​ឆ្លងផ្លូវ​បុក​ចំពាក់​កណ្ដាល​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​បាន​បើក​គេច​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​កែង​ស្តុ​ប​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទី ស៊ី​ដេ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ រស់នៅ​ភូមិ តា​ឯក​ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GN-៩៣៦៤ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ។

ពេល​នោះ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​ម៉ូតូ​មិន​ជាប់​បាន​បុក​រថយន្ត​ចំពាក់​កណ្តាល​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​នឹង​កញ្ចក់​រថយន្តរយះ​មុខ និង​បាក់ដៃ​ជា​ច្រើន​កំណាត់​បោក​នឹង​ថ្នល់​ជា​ច្រើន​ត្រឡប់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បាន​បត់​ត្រឡប់​ក្រោយ​វិញ មិន​បើក​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ទៀត​នោះ​ទេ ដោយ​បើក​គេច​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​លិខិត​ប្រគល់​សពអោយ​ក្រុម​គ្រួសារ
​នៃ​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ